cambodia

កម្ពុជាប៉ះសិង្ហបុរីថ្ងៃនេះមុនចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា

nkd-36x6_outline

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅជួបជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦និង៤៥នាទីល្ងាចក្នុងទឹកដីសិង្ហបុរីដើម្បីកម្តៅសាច់ដុំមុនពេលទៅចូលរួម ប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៩ខែវិច្ឆិកាខាង មុខនេះ ។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក៏ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា ក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 ខាងមុខ ។ ចំពោះ ការជួបជាមួយសិង្ហបុរីនេះ ក៏មិនត្រូវលេងសើចដែរគឺកីឡាករទាំងអស់ត្រូវប្រឹងប្រែងស្តារមុខមាត់របស់ខ្លួនបើទោះបីជាការប្រកួតមិត្តភាពក៏ដោយ ។

តាមការគ្រោងទុកក្រោយចប់ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិនេះក្រុម ជម្រើសជាតិកម្ពុជានឹងចេញទៅប្រទេស មីយ៉ាន់ម៉ានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ដែលចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដែលកម្ពុជាស្ថិតនៅក្នុងពូលB ។

គួរបញ្ជាក់ថា ៣ប្រកួតចុងក្រោយសម្រាប់វគ្គជម្រុះ AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រុមជម្រើសជាតិ កម្ពុជាធ្វើបានល្អដោយយកឈ្នះក្រុមជម្រើសជាតិឡាវ ២-១ (ថ្ងៃទី១៥ ខែតុលា) ឈ្នះ ប្រ៊ុយណេ ៣-០ (ថ្ងៃទី១៨ ខែតុលា) និងឈ្នះ ទីម័រខាងកើត ៣-២ (ថ្ងៃទី២១ ខែតុលា)។ ចំណែកក្រុមជម្រើសជាតិសិង្ហបុរីវិញ៣ ប្រកួតចុងក្រោយហាក់ធ្វើមិនបានល្អទេ ដោយប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ីបានត្រឹមស្មើ ១-១ ក្នុងទឹកដី (ជំនួប មិត្តភាព) ចាញ់ក្រុមជម្រើសជាតិហុងកុង ២-០ ក្រៅទឹកដី (ជំនួបមិត្តភាព) និង ចាញ់ក្រុមស៊ីរី ២-០ ក្រៅទឹកដី (ជំនួបមិត្ត ភាព)។

ចំពោះជំនួបប្រកួតរវាងក្រុមទាំង២នេះគិតត្រឹម៧ប្រកួតចុងក្រោយកម្ពុជាឈ្នះតែ១ប្រកួតគត់ គឺឈ្នះសិង្ហបុរី ២-១ ក្នុងជំនួប មិត្តភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើទឹកដីកម្ពុជា ។

រីឯ៦ប្រកួតទៀតគឺសិង្ហបុរីឈ្នះទាំង អស់ដោយប្រកួតជម្រុះ World Cup កម្ពុជា ចាញ់ ២-១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥, កម្ពុជាចាញ់ ៤-០ ក្នុង វគ្គជម្រុះ World Cup កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥, កម្ពុជាចាញ់ ៤-២ ក្នុងជំនួបមិត្តភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤, កម្ពុជាចាញ់ ១-០ ក្នុងជំនួប មិត្តភាពកាល ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣, កម្ពុជា ចាញ់ ៥-០ ក្នុងវគ្គជម្រុះ AFC កាលពីថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ២០០៨ និងកម្ពុជាចាញ់ ២-០ ក្នុងជំនួបមិត្តភាព កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ ៕

cambodia SOCCER-WORLD/

ដោយ៖ សារីម

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print