គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះធ្វើរដ្ឋបាលនៅមុខពេទ្យលោកសង្ឃឃាត់មនុស្ស១៣នាក់និងទូហ្គេម១១ទូ

nkd-36x6_outline

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខតំណាងលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដោយសហការណ៍ជាមួយកំលាំងសមត្ថកិច្ចនគរបាលខណ្ឌបានចុះធ្វើរដ្ឋបាលនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតក្នុងភូមិបុរីកម្មក(អតីតភូមិត្រពាំងឈូក) ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ការចុះរដ្ឋបាលនេះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១៣នាក់ដែលជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀននិងចាប់យក ហ្គេមវាយពង់១០ទូហ្គេមប៉ាញ់ត្រី១ទូសរុប១១ទូ និងឧប្បកណ៍សំរាប់ប្រើប្រាស់គ្រឿនញៀនមួយចំនួនទៀត។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ដែលដឹកនាំកំលាំងចុះផ្ទាល់បានមានប្រសាសន៍ថា ដោយមានការបញ្ជារផ្ទាល់ពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌបានអោយលោកបង្កើតជាគណៈបញ្ជាការឯកភាពចុះធ្វើរដ្ឋបាលនៅតំបន់នេះអោយដូចជាភ្លៀងរលឹមបើទោះបីតំបន់នេះវាមានសភាពស្មុកស្មាញពិបាកនិងធ្វើការបង្ក្រាបយ៉ាងណាក៍ដោយ។

បច្ចុប្បន្នមនុស្សទាំង១៣នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែកវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខរងចាំធ្វើការវាយកំទិចចោលនៅពេលក្រោយ៕ តុង សីហា

img_7293

img_7292

img_7290

 

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print