1111

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងកាងសិប្បកម្មកែច្នៃឈើខុសច្បាប់

nkd-36x6_outline

ក្រោយការកែទម្រង់ឲ្យរដ្ឋបាលព្រៃឈើមកស្ថិតនៅក្រោមមន្ទីរកសិកម្មវិញនោះ ក្រុមមន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបងរាយការណ៍ថា ប្រធានមន្ទីរកសិកម្មមានពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងសិប្បកម្មកែច្នៃឈើខុសច្បាប់ច្រើនកន្លែងនៅក្នុងខេត្តនេះ។ រោង សិប្បកម្មកែច្នៃឈើប្រណីតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បាននិងកំពុង ដំណើរការដោយគ្មានច្បាប់ទម្លាប់ក្រោមការកាងរបស់លោកប្រធានមន្ទីរកសិកម្ម ។

ប្រភពពីមន្ត្រីមន្ទីរកសិកម្មអះអាងថា នៅក្នុងសង្កាត់ចំការសំរោងម្ចាស់សិប្បកម្ម ដែលមានឪពុកឈ្មោះ សៀ និងកូន ឈ្មោះ អូន បានបើកដំណើរការជាយូរឆ្នាំណាស់ មកហើយដោយប្រើឧបករណ៍ដែលច្បាប់ហាមឃាត់ទៀតផង។ គេនិយាយថា លោក លី ជូបៀង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងជាខ្នងបង្អែកសិប្បកម្មកែច្នៃឈើប្រណីត ខុសច្បាប់នោះទើបបានជាអាចដំណើរការជាយូរឆ្នាំយ៉ាងដូច្នេះ ។ មន្ត្រីរដ្ឋបាលព្រៃ ឈើខ្លាចរអាផងមានការយោគយល់ផងចំពោះសិប្បកម្មកែច្នៃឈើមួយកន្លែងនេះពីព្រោះខ្លាចអំណាចលោកប្រធានមន្ទីរជាងគេ ។

កន្លងមកមន្ត្រីរដ្ឋបាលព្រៃឈើទទួលរងការរិះគន់ពីការមិនបង្ក្រាបបទល្មើស ប៉ុន្តែ ពួកមន្ត្រីទាំងនោះអះអាងថា រាល់សកម្មភាពទាំងអស់ទាំងការដឹកជញ្ជូនឈើទាំងរោង សិប្បកម្មកែច្នៃឈើប្រណីត ស្ថិតនៅក្រោមអំណាចរបស់លោកប្រធានមន្ទីរកសិកម្ម ទាំងអស់។ គេនិយាយថា អ្នកដែលទទួលខុសត្រូវចំពោះបទល្មើសនៅក្នុងមូលដ្ឋាន ខេត្តបាត់ដំបងគឺលោក លី ជូបៀង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ហើយមិនតែ ប៉ុណ្ណោះ សូម្បីតែត្រារបស់ខណ្ឌរដ្ឋបាលព្រៃឈើក៏លោកជាអ្នកគ្រប់គ្រងដែរ ៕

untitled-1

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print