ប្រធានាធិបតីទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសថា ការធ្វើបាតុ កម្មប្រឆាំង រូបលោកនៅទូរទាំងអាមេរិកគឺជារឿង មិនយុត្តិធម៌ឡើយសម្រាប់រូបលោក «លេងមិនស្អាត» ចាញ់មិនព្រម ទទួល ស្គាល់។
ក្រោយបោះឆ្នោត ៤៨ម៉ោង បាតុកម្ម ប្រឆាំងលោក ដូណាល់ ត្រាំ បានកើត ឡើងគ្រប់ទិសទីក្នុងសហរដ្ឋអាមេរិក គឺជារឿងមិនយុត្តិធម៌ឡើយសម្រាប់លោក ត្រាំ។ លោកដូណាល់ ត្រាំ បញ្ជាក់ថា លោកពិតជាខកចិត្តយ៉ាងខ្លាំងនៅពេល បោះឆ្នោតប្រកបដោយយុត្តិធម៌ ហើយ ប្រព័ន្ធផ្សព្វផ្សាយនានានៅបាអាមេរិក ប្រឆាំងនឹងរូបលោកផងដែរ គឺជារឿងមិន ស្អាតឡើយ ដែលពួកគេមិនផ្តល់យុត្តិធម៌ ដល់រូបលោក។
កន្លងមកសារព័ត៌មានNew york times បានផ្សាយថា លោក ដូណាល់ ត្រាំ ត្រូវបាន ជំនួយការដកមិនឲ្យលោកប្រើប្រាស់បណ្តាញ សង្គម Twitter ដោយខា្លចលោកប្រើប្រាស់ពាក្យសម្តីមិនគប្បីនៅពេលបោះឆ្នោត។
នៅពេលនេះដែររដ្ឋាភិបាល លោក អូ បាម៉ាកំពុងតែផ្សះផ្សាជាមួយលោក ដូ ណាល់ ត្រាំ ដើម្បីបង្កើតរដ្ឋាភិបាលមួយ ទទួលបានជោគជ័យ។
នៅពេលនេះមានពលរដ្ឋអាមេរិកជាច្រើនបានបង្ហាញការខកចិត្តចំពោះជ័យ ជម្នះរបស់លោក ដូណាល់ ត្រាំ។ ក្រុមបាតុករប្រឆាំងបានប្រកាសថាមិនទទួលស្គាល់ប្រធានាធិបតីថ្មីនេះឡើយ ហើយក្រុមបាតុករបានស្រែកខ្លាំងៗថា« មិនមែនជាប្រធានាធិបតីរបស់យើងឡើយ»។
ការធ្វើបាតុកម្មបានកើតឡើងនៅទីក្រុង ធំៗចំនួន៨នៅសហរដ្ឋអាមេរិកក្រោយ ពេលលោក ត្រាំ ជាប់ឆ្នោតក្លាយជាប្រធា នាធិបតី។ អ្នកដែលចូលរួមធ្វើបាតុកម្មភាគ ច្រើនជាយុវវ័យដោយពួកគេចាត់ ទុកថា ការគ្រប់គ្រងរបស់លោក ត្រាំ នឹង ធ្វើឲ្យ មានវិវាទ និងប្រកាន់ពូជសាសន៏កាន់តែ ខ្លាំងឡើង៕
ប្រែសម្រួល៖ ម៉ែវ សាធី