img-20161111-wa0005

បទល្មើសនេសាទដាយស្បៃមុងពេញព្រែកជីកមន្ត្រីជលផលធ្វើមិនដឹង

nkd-36x6_outline

ខេត្តត្បូងឃ្មុំ៖ បទល្មើសនេសាទក្នុង ព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុក-ខេត្ត ត្បូងឃ្មុំ បានរីកដុះដាលពាសពេញព្រែក យ៉ាងអនាធិបតេយ្យដោយអ្នកនេសាទទាំង នោះបានដាក់ដាយ ស្បៃមុងក្រឡាញឹកធ្វើ ឲ្យមច្ឆជាតិរងការវិនាស និងស្ទើរផុតពូជ ។

ចាប់តាំងពីខាងកើតស្ពានព្រែកជីក ចម្ងាយ៤០០ម៉ែត្រ គេឃើញស្បៃមុងដាក់ ជាហូរហែផ្ទុយពីសារាចរណែនាំរបស់ លោកអភិបាលខេត្តត្បូងឃ្មុំ ស្តីពីការអភិរក្ស ធនធានធម្មជាតិ ។ សារាចររបស់លោក អភិបាលខេត្ត លោក ប្រាជ្ញ ច័ន្ទ ហាក់ពុំ មានប្រសិទ្ធភាពឡើយ ។

សូម្បីតែលោក គឹម ដារិទ្ធ ហៅត្រេន នាយសង្កាត់រដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ក៏មិនអើពើយកភ្នែកមើលឡើយ គឺគ្មានការ បង្ក្រាប ដែលធ្វើឲ្យប្រជាពលរដ្ឋមានការ ខកចិត្តយ៉ាងខ្លាំងចំពោះការព្រងើយកន្តើយ របស់សមត្ថកិច្ចជំនាញជលផល ។

កន្លងមកសហគមន៍បានដកហូតស្បៃ មុង ដាយក្រឡាញឹក ពីកន្លែងនេសាទ ទាំងនោះ តែត្រូវលោក គឹម ដារិទ្ធយកមក ប្រគល់ឲ្យម្ចាស់វិញ ដោយយកលេសថា សហគមន៍នេសាទមិនបានសហការជា មួយជំនាញជលផល ។ ចំណែកលោក អ៊ាម ម៉ាយ៉ុងរី ប្រធានរដ្ឋបាលជលផល ខេត្តត្បូងឃ្មុំ ក៏បានអះអាងថា សហគមន៍ ចុះបង្ក្រាបបទល្មើសនេសាទនេះ គ្មានសមត្ថ ភាពចូលរួម ទើបលោកយកឧបករណ៍ នេសាទល្មើសច្បាប់ ដែលសហគមន៍ នេសាទដកហូតកន្លងមកទៅប្រគល់ជូនអ្នកនេសាទខុសច្បាប់វិញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីជល ផលធ្វើបែបនេះ ព្រោះត្រូវថ្នាំសណ្តំរបស់ អ្នកនេសាទខុសច្បាប់ហើយ តែត្រូវលោក គឹម ដារិទ្ធ ហៅ ត្រេន បដិសេធថា តើមន្ត្រី ជលផលណាម្នាក់យកលុយពីអ្នកនេសាទ ខុសច្បាប់ សូមប្រាប់ដល់លោក ចំណែក លោកមិនបានយកលុយពីបទល្មើសនេសាទ ទេ ។ យ៉ាងណាតាមអ្នកអង្កេតឃើញថា មន្ត្រីជលផលខេត្តត្បូងឃ្មុំមិនត្រឹមតែធ្វើមិនដឹងមិនឮពីបទល្មើសនេសាទខុសច្បាប់ទេ ប៉ុន្តែថែមទាំងការពារបទល្មើសទៅវិញ ។

លោក អ៊ាម ម៉ាយុ៉ងរី ប្រធានរដ្ឋបាល ជលផលខេត្តត្បូងឃ្មុំបាននិយាយចំអកថា បើចង់បង្ក្រាបឲ្យអ្នកសារព័ត៌មានចុះបង្ក្រាប ខ្លួនឯងទៅ ។ ទង្វើរបស់មន្ត្រីជលផលបែបនេះ បើទុកយូរទៅប្រជាពលរដ្ឋអស់ជំនឿ លើសមត្ថកិច្ចហើយ ហេតុនេះសូមលោក អភិបាលខេត្ត និងលោកស្នងការ ម៉ៅ ពៅ ជួយអន្តរាគមន៍ផង ៕

img-20161111-wa0005 img-20161111-wa0004 img-20161111-wa0002

ដោយ៖ ហេង នរិន្ទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print