កាលពីថ្ងៃទី១១ខែវិច្ឆិកា កម្លាំងទាហានអាមេរិកបានបញ្ជូនគ្រាប់រំសែវជាង ៦២០កុងតឺន័រ ទៅកាន់អឺរ៉ុប ដែលជាការ បញ្ចូនទៅលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខណៈដែលស្ថានភាពរវាងរុស្ស៊ីនឹងណាតូ កំពុងអាមេរិកប្រឈមមុខតានតឹងដាក់គ្នា។
សកម្មភាពបញ្ជូនគ្រាប់រំសេវខាងលើកើតឡើងក្រោយពេលដែលមន្ទីរបញ្ច កោណអាមេរិកប្រកាសដាក់ពង្រាយកម្លាំងយោធា ក្នុងនោះមានរថក្រោះ ៦.០០០ គ្រឿងនៅអឺរ៉ុបខាងកើតនាឆ្នាំ២០១៧។
គ្រាប់រំសេវ ៦២០កុងតឺន័រនិងត្រូវបញ្ជូន ទៅដល់កំពង់ផែ Nordenham ស្ថិតនៅ ភាគខាងជើងប្រទេសអាល្លឺម៉ងកាលពី ចុងខែតុលា ហើយគ្រាប់ទាំងនោះនឹងបន្តបញ្ចូនទៅកាន់ឃ្លាំងគ្រាប់ Miesau រក្សាទុក និងចែកចាយដល់កម្លាំងទាហាន នៅទូទាំងអឺរ៉ុប។
លោក Ben Hodges មេបញ្ចាការកងទ័ព អាមេរិកប្រចាំនៅអឺរ៉ុបបានឲ្យដឹងថា នេះ ជាការគំរាមកំហែង ហើយយើងបានបញ្ជូនរថក្រោះ១.០០០គ្រឿងទៅកាន់ទីនោះ ប៉ុន្តែបើគ្មានគ្រាប់គឺមិនមានប្រសិទ្ធភាពឡើយ។ នៅពេលនេះកម្លាំងទាហានអាល្លឺម៉ង់និងកំពុងតែបញ្ជូន គ្រាប់ទៅកាន់ឃ្លាំង ស្តុកMiesau ។
មន្ត្រីអាមេរិកបានឲ្យដឹងថា ការបញ្ចូនគ្រាប់ខាងលើរបស់អាមេរិកគឺដើម្បីត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមបាញ់គ្រាប់ពិត ក្នុងពេលខាងមុខ ប៉ុន្តែមិនបញ្ជាក់ថានឹងធ្វើសមយុទ្ធនៅពេលណានោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី