img_7317

បោះឆ្នោតប្រធានាធបិតី Moldova បេក្ខភាពមិនគាំទ្រអឺរ៉ុបទទួលបានជ័យជំនៈ

nkd-36x6_outline

លទ្ធផលក្រោយពេលរាប់សន្លឹកឆ្នោតបាន៩៩ភាគរយបង្ហាញឲ្យឃើញថាបេក្ខភាពប្រធានាធិបតិ Igor Dodon បាននាំមុខគូរប្រជេងMaia Sandu នៅក្នុងការបោះឆ្នោតលើកទីពីរក្នុងប្រទេសម៉ាលដូវ៉ា។

គិតដល់ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាលទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ភាគរយឃើញថាលោក Dodon ប្រធានគណបក្ស អ្នកសង្គមននិយម (PSRM)ទទួលបានជ័យជំនៈលើគូរប្រជែងគឺលោក Maia Sandu ប្រធានគណបក្ស ចលនាសាមគ្គី អតីតរដ្ឋមន្ត្រីក្រសួងអបរំ ដោយសម្លេង៥៤,៦ និង៤៥,៣ភាគរយ។

សារព័ត៌មាន Die Welt របស់អាល្លឺម៉ង់បានផ្សាយថា ការបោះឆ្នោតប្រធានាធិបតីជុំទីពីរធ្វើឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា នៅប្រទេសម៉ាលដូវ៉ា ដោយមានពលរដ្ឋទៅបោះឆ្នោតប្រមាណ៥៣,៣៣ភាគរយ ស្មើ១,៦លាននាក់។ តាមគណកម្មធិការរៀបចំការបោះឆ្នោតមានពលរដ្ឋជាង១៣០ពាន់នាក់រស់នៅបរទេសចូលរួមបោះឆ្នោតលើកនេះផងដែរគឺកើនឡើង ទ្វេដងបើប្រៀបធៀបនិងឆ្នាំមុន។ ការដែលមានអ្នកនៅបរទេសចូលរួមបោះឆ្នោតច្រើនបានធ្វើឲ្យខ្វះសន្លឹកឆ្នោតសម្រប់បោះឆ្នាំនេះ។

សារព័ត៌មានរុស្ស៊ី Interfax បានផ្សាយថាបេក្ខភាពDodon បានប្រកាសថា ពលរដ្ឋម៉ាលដូវ៉ា មានការជ្រើសរើសត្រឹមត្រូវហើយមិនបានធ្វើឲ្យមានភាពតានតឹងនៅពេលបោះឆ្នោតឡើយ លោក ដូដនបានអំពាវនាវឲ្យពលរដ្ឋសាមគ្គីគ្នាដើម្បីប្រទេសជាតិទាំងអស់គ្នា។

នៅក្នុងការបោះឆ្នោតលើកទីមួយ កាលពីថ្ងៃទី៣០ខែតុលា លោកដូដនទទួលបានការគាំទ្រ ៤៨ភាគរយ គឺមិនគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស ទើបមានការរៀបចំបោះឆ្នោតជាលើកទីពីរទៀត។

គណបក្សរបស់លោកដូដន មានអាសនៈ២៤ក្នុងសភាដែលមាន១០១អាសនៈ ។គណបក្ស PSRM របស់លោកគឺជាគណបក្សប្រឆាំង ដែលមានឥរិយាបទតឹងតែងជាមួយរដ្ឋាភិបាល ស្និតនិងអឺរ៉ុប។ ចំណែករូបលោកដូដនវិញ គឺមិនគាំទ្រអឺរ៉ុបនោះឡើយ៕

img_7316 img_7317

ប្រែសម្រួល៖ ម៉ែសាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print