play

ខឹងប្រពន្ធលេងFacebookច្រើន វាយរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន

nkd-36x6_outline

ភ្នំពេញ៖ ដោយសារតែការប្រចណ្ឌប្រពន្ធលេង Facebook ច្រើនពេកធ្វើឲ្យបុរសជាប្ដីទប់កំហឹងមិនបានវាយតប់ប្រពន្ធបណ្តាលឲ្យរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៨ ផ្ទះសង់ថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កជាប្ដីខាងលើមានឈ្មោះ ជូ អុីនសុខ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សា គឿន សុគន្ធី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះជាប្រពន្ធបានប្រាប់ថា រូបគាត់បានរៀបការនិងរួមរស់នៅជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយៗបានកូនប្រុស២នាក់ក្នុងបន្ទុក កន្លងមកគ្រួសារគាត់ពុំសូវមានសេចក្តីសុខទេប៉ុន្តែដោយសារគាត់អាណិតកូនទើបចេះតែទ្រាំទៅ លុះមកដល់ថ្ងៃកើតហេតុប្តីរបស់គាត់បានប្រចណ្ឌនឹងគាត់រឿងលេង Facebook អែតហ្វ្រែនច្រើនពេកដោយចោទថា ប្រុសៗក្នុង Facebookហ្នឹង គឺជាសាហាយឯងទាំងអស់ហើយក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាទៅហើយប្តីគាត់របស់គាត់បានវាយនិងយកកន្ទ្រៃមកចាក់បណ្តាលឲុ្យរងរបួសថែមទាំងយកកូនប្រុសអាយុ៧ខែទៅដាក់ក្នុងបន្ទប់ជួលចាក់សោមិនឲ្យអ្នកណាចូលទើបគាត់មកប្តឹងសមត្ថកិច្ចឲ្្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីរងគ្រោះថា ប្តីគាត់ប្រើអំពើហិង្សានិងយកកូនតូចចាក់សោក្នុងបន្ទប់ភ្លាមក៏ចុះទៅឃាត់ខ្លួនបុរសនោះយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។

ក្រោយពីធ្វើការសាកសួរបុរសបង្ក្កបានឆ្លើយសារភាពថា គាត់ពិតជាបានប្រើអំពើហិង្សារលើប្រពន្ធមែនដោយសារតែប្រពន្ធគាត់លេង Facebookជាមួយប្រុសៗច្រើនពេក។

បច្ចុប្បន្នជនដៃដល់ជាប្ដីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាក់ការតាមផ្លូវច្បាប់បន្ត៕

seyha-1 seyha-2 seyha-3

ដោយ៖ តុង សីហា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print