យុវជនម្នាក់ខឹងម្តាយសង្សារផ្តាច់ទំនាក់ទំនងបង្ហោះរូបភាពកាត់តក្នុងហ្វេសបុករូបស្រ្តីសង្សារដេកជាមួយខ្លួនត្រូវនគរបាលចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនតាមដីកាតុលាការពីបទបរិហាកេរតិ៍្តក្នុងបំណងធ្វើឱ្យស្រ្តីជាសង្សារខូចកិត្តិយសបន្ទាប់ពីយុវជនរូបនោះខឹងនិងម្តាយខាងស្រីឱ្យសង្សារខ្លួនផ្តាច់ការទាក់ទងហើយបានកាត់ត រូបភាពបង្ហោះក្នុងប្រព័ន្ធសង្គមហ្វេសបុកនូវរូបភាពអាសអាភាសរបស់ស្រ្តីសង្សាររបស់ខ្លួនដេកជាមួយខ្លួនដែលបង្កឱ្យមានការភ្ញាក់ផ្អើដល់អ្នកនិយមលេងហ្វេសបុក ។

hot

នគរបាលចាប់ ឃាត់ខ្លួនយុវជនសង្ស័យធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះជនសង្ស័យ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកកម្លាំង ចុះទៅឃាត់ខ្លួនផ្ទាល់ពីលោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរងនិងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ អនុវត្តតាមបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ ។

លោកវរសេនីយ៍ត្រី ម៉ុល សុភេទ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់ នៅភូមិសង្កាត់ខាងលើ ចំណែកនារីជាសង្សារដែលរងការបង្ខូចកេរ្តិ៍ខ្មាស មានឈ្មោះ​ស ជត អាយុ២០ឆ្នាំ រស់នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា  រវាងជនសង្ស័យនិងនារីជាសង្សារបស់ ខ្លួនបានស្គាល់និងស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ។ រាល់ការទំនាក់ទំនងរវាងពួកគេទាំង២ នាក់នេះ ត្រូវបានឳពុកម្តាយទាំងសងខាងក៏បានដឹងឮនោះដែរ ហើយអាណាព្យាបាលទាំង សងខាងក៏គ្រោងគិតគួរឱ្យពួកគេរៀបការនិងគ្នាជាប្តីប្រពន្ធនោះផងទៀត។

លុះស្រាប់តែក្រោយ មកម្តាយខាងស្រី បានសង្កេតឃើញជនសង្ស័យ ថាជាមនុស្សមិនល្អ ហើយឱ្យកូនស្រីគាត់ផ្តាច់ការទំនាក់ទំនងគ្នាជារហូតមក។ ក្រោយពីនារីសង្សាររបស់គេបញ្ចប់ចំណងស្នេហ៍ ទើបធ្វើឱ្យ ជនសង្ស័យខឹងសម្បានិងក្តៅក្រហាយ បានប្រើល្បិចសព្វបែបយ៉ាងដើម្បី ឱ្យគ្រួសារខាងស្រីនិងនាងផ្ទាល់រងការអាម៉ាស ។ ជនសង្ស័យក៏បង្ហោះរូបអាសអាភាសរវាងជនសង្ស័យ និងនារីជាសង្សារកាលនៅទំនាក់ទំនងគ្នាដេករួមរក្សជាមួយខ្លួននៅតាមប្រព័ន្ធសង្គមហ្វេសបុក ហើយនិងបន្តគំរាមបង្ហោះរូបភាពផ្សេងៗទៀតបើសិននារីជាសង្សារមិនព្រមទំនាក់ទំនងរូបគេវិញ ។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យហើយធ្វើការសាកសួរ ជនសង្ស័យឆ្លើយសារភាពថារូបភាពដែលខ្លួនបង្ហោះនៅក្នុងហ្វេសបុកជារូបភាពកាត់តតែប៉ុណ្ណោះ ដោយសារខឹងនិងសង្សារបស់ខ្លួនផ្តាច់ចំណងស្នេហ៍។  ជនសង្ស័យបន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរតាមនីតិវិធីរួចរាល់ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងចាប់បញ្ជូនទៅ តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

IMG_4752

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print