លិខិតមិត្តអ្នកអាន៖ លោកស្នងការខេត្តកំពង់ស្ពឺជួយមើលសមត្ថកិច្ចដាក់ប៉ុស្តិ៍នៅខាងលិចផ្សារព្រៃផ្តៅផង!

ចែករំលែក៖

ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅម្តុំផ្សារព្រៃផ្តៅ ស្ថិតក្នុងឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺចង់ជម្រាបលោក សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យបានជ្រាបថា សព្វថ្ងៃនេះមានសមត្ថកិច្ចមួយក្រុមបានដាក់ប៉ុស្តិ៍នៅតាមផ្លូវជាតិលេខ៤ខាងលិចផ្សារព្រៃផ្តៅក្នុងឃុំត្រពាំងគងដែលជួនថ្ងៃខ្លះដាក់ប៉ុស្តិ៍និងជួនថ្លៃខ្លះក៏មិន ដាក់ប៉ុស្តិ៍ដែរ ។ ប៉ុន្តែការមិនដាក់ប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍នោះមិន សំខាន់ទេតែសំខាន់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ចំពោះយានយន្តទាំងឡាយណាដែលបានដឹកទំនិញឆ្លងកាត់ផ្សារព្រៃផ្តៅតាមផ្លូវជាតិលេខ៤ដើម្បីស្ទាក់យកលុយពីរថយន្តឈ្នួល និងរថយន្តដឹកទំនិញនានាដែលក្នុងរថយន្តមួយគ្រឿងត្រូវបង់ប្រមាណ ២ទៅ៥មឺុនរៀល ។

ប្រការដែលសមត្ថកិច្ចដាក់ប៉ុស្តិ៍ចាំចាប់រថយន្តដឹកទំនិញដែលបើកឆ្លងកាត់នោះ ប៉ុន្តែអ្នកបើកបរ(ឈ្មួញ)បានបើករថយន្តគេចពីប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចចូល តាមផ្លូវលំក្នុងភូមិអូរក្រាំងអំបិល ហើយឆ្លងកាត់វត្តរលាំងកំពូលឆ្ពោះមកកាន់ផ្សារព្រៃ ផ្តៅវិញ ។ ប្រការដែលរថយន្តបើកឆ្លងកាត់ផ្លូវលំដោយគេចពីសមត្ថកិច្ចនោះបណ្តាល ឲ្យផ្លូវលំដែលទើបតែសង់ប្រមាណ៣ឆ្នាំប៉ុណ្ណោះខូចខាតដោយអន្លើ ម្តុំខ្លះខូចខាត ធួនល្មម កន្លែងខ្លះទៀតខូចខាតធ្ងន់ធ្ងរដែលរថយន្តធុនតូចមិនហ៊ានបើកឆ្លងកាត់ ។

ជុំវិញករណីរថយន្តបើកឆ្លងកាត់ភូមិអូរក្រាំងអំបិលដើម្បីគេចពីប៉ុស្តិ៍សមត្ថកិច្ច ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរក្រាំងអំបិលក៏បានរាយការណ៍ករណីនេះដល់សមត្ថ កិច្ចឲ្យដឹងឮដែរដើម្បីឲ្យមានវិធានការជួយទប់ស្កាត់កុំឲ្យរថយន្តបើកឆ្លងកាត់ទៀត ព្រោះផ្លូវក៏ហុយ និងខូចខាតដូចសព្វថ្ងៃ ។ ប៉ុន្តែសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍នោះព្រងើយ កន្តើយមិនចាប់អារម្មណ៍នឹងភាសារបស់អ្នកស្រុកដែលបានប្រាប់ដល់សមត្ថកិច្ចនោះទេ ទោះបីជាសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍នោះដឹងថា មានរថយន្តបើកគេចពីពួកគេក៏ដោយ ។

ប្រជាពលរដ្ឋលើកឡើងថា ប្រការដែលផ្លូវលំខូចខាតនេះបណ្តាលមកពីសមត្ថកិច្ច ដាក់ប៉ុស្តិ៍ចាំចាប់រថយន្តដែលដឹកទំនិញផង និងម្ចាស់រថយន្តដែលដឹកទំនិញបើកឆ្លង កាត់ផង ទើបបណ្តាលឲ្យផ្លូវលំនេះខូចខាត ។ ករណីនេះសមត្ថកិច្ចគួរមានវិធានការ ជួយទប់ស្កាត់កុំឲ្យមានរថយន្តធុនតូច-ធំដឹកទំនិញបើកឆ្លងកាត់អនាធិបតេយ្យដូចសព្វថ្ងៃនេះ បើមិនដូច្នោះទេផ្លូវលំក្នុងភូមិអូរក្រាំងអំបិលប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ ៕

...

20161114_095210

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print