តាមសារព័ត៌មាន The Guardian របស់ អង់គ្លេសបានផ្សាយថា មកទល់ពេលនេះមាន១២ប្រទេសនឹងរងឥទ្ធិពលក្រោយ ពេលលោកដូណាល់ ត្រាំ ឡើងកាន់អំណាច នៅថ្ងៃទី២០ ខែមករាខាងមុខ។
ប្រទេសតំបន់បាល់ទិកប្រទេសតំបន់បាល់ទិកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងខ្លាចលោក ដូណាល់ ត្រាំ មិនយកចិត្តទុកដាក់ទៅលើក្តីកង្វល់របស់ប្រទេសសម្ពន្ធមិត្តណាតូ ចំពោះការគំរាម កំហែងរបស់រុស្ស៊ី។ កាលពីខែកក្កដាកន្លង ទៅលោក ត្រាំ បាននិយាយទៅកាន់សារ ព័ត៌មានញូវយ៉កថាមថា អាមេរិកនឹងមិន ជួយដល់ប្រទេសលីទុយអានៀ ឡាត់វៀ និងអេស្តូនៀ ឡើយលើកលេងតែបោះប្រាក់ គ្រប់គ្រាន់ចូលក្នុងឃ្លាំងប្រាក់របស់ណាតូ។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា បើលោកជាប់ឆ្នោតនឹងរំលាយអង្គការណាតូពេល។ ទាំងនេះធ្វើឲ្យប្រទេស ជាសមាជិកណាតូកាន់តែបារម្ភ។
កន្លងមកណាតូបានបង្កើនការធ្វើសមយុទ្ធ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់ សមុទ្របាល់ទិកដើម្បីទប់ទល់នឹងការគំរាម កំហែងរបស់រុស្ស៊ី។
អីុរ៉ាក់និងស៊ីរីលោក ដូណាល់ ត្រាំ បានសន្យាថា នឹងវាយប្រហារកម្ចាត់ក្រុមIS នៅស៊ីរី និង អីុរ៉ាក់ដោយលោកបានសន្យាសហការជាមួយរុស្ស៊ីបើកការវាយប្រហារទៅលើក្រុមIS។ នៅពេលនេះអីុរ៉ាក់បង្ហាញការព្រួយ បារម្ភ ហើយប្រឆាំងទៅនឹងសកម្មភាពរបស់ លោក ត្រាំ ដែលចង់យកប្រេងពីអីុរ៉ាក់ដើម្បី បំពេញទៅលើការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអីុរ៉ាក់កាលពីឆ្នាំ២០០៣មក។
កូរ៉េខាងត្បូងនិងជប៉ុនលោក ត្រាំ បានប្រកាសធ្វើឲ្យជប៉ុន ព្រួយបារម្ភយ៉ាងខ្លាំងដោយលោកបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុង ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២ ដែលបានអនុវត្តជាង៦០ឆ្នាំកន្លងមកនោះ។ ក្នុងនោះអាមេរិកនឹងដកទាហាន៤៧ពាន់នាក់ចេញពីជប៉ុន។ ក្រៅពីនេះលោក ត្រាំ ក៏បានប្រកាសដកទាហាន២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្វី ដែលសំខាន់នោះគឺលោក ត្រាំ បានប្រកាស ថា កូរ៉េខាងត្បូងនិងជប៉ុនគួរតែបញ្ចប់ការ ពឹងផ្អែកទៅលើអាមេរិក។
ប្រទេសមិុចស៊ីកូប្រាក់ Peso របស់មិុចស៊ីកូធ្លាក់ថ្លៃរហូតដល់១៣ភាគរយគឺជាការធ្លាក់ខ្លាំងបំផុត ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។ មិុចស៊ីកូព្រួយបារម្ភខ្លាំងនោះគឺពេលអាមេរិកបណ្តេញជនអន្តោ ប្រវេសន៍មុិចស៊ីកូជាង៥លាននាក់នៅ អាមេរិកត្រឡប់ទៅស្រុកវិញ។ ជាមួយគ្នា នោះការនាំចេញរបស់មិុចស៊ីកូរហូតល់៨០ភាគរយទៅកាន់អាមេរិក។
ប្រទេសអ៊ុយក្រែននៅពេលនេះពលរដ្ឋអ៊ុយក្រែនកាន់តែបារម្ភពេលលោក ត្រាំ ជាប់ឆ្នោត។ ជាមួយគ្នានោះការផ្តល់ជំនួយរបស់លោកខាង លិចទៅលើអ៊ុយក្រែនក៏កាន់តែថយចុះផងដែរ។ ប្រសិនបើគ្មានការជួយពីអាមរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មិនផ្តល់ ជំនួយទេនោះអ៊ុយក្រែននឹងប្រឈមនូវ ការបែកបំណុលជាមិនខាន។
ប្រទេសកាណាដាកាណាដាក៏បានបង្ហាញក្តីបារម្ភក្រោយលោក ត្រាំ ជាប់ឆ្នោតដោយសារតែទំនិញនាំចេញរបស់កាណាដាដល់ទៅ៧២ភាគ រយទៅអាមេរិក និងផ្តល់ការងារធ្វើឲ្យពល រដ្ឋកាណាដាជាង២,៥លាននាក់។
ប្រទេសអីុរ៉ង់នៅពេលនេះពិភពលោកកំពុងតែចាប់អារម្មណ៍ថា តើលោក ត្រាំ នឹងដោះស្រាយបែបណាចំពោះកម្មវិធីបរមាណូរបស់អីុរ៉ង់ដែលបានចុះហត្ថលេខារួចរាល់នោះ។ កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា កិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់គឺជាគ្រោះមហន្តរាយ។
ប្រទេសអាហ្វហ្គានីស្ថានក្រោយឡើងកាន់តំណែងលោក ត្រាំ និងមិនមើលរំលងអាហ្វហ្គានីស្ថានដែលជាទីកន្លែងធ្វើឲ្យអាមេរិកត្រូវចំណាយ ប្រាក់និងអាយុជីវិតទាហានជាច្រើននៅទីនោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី