NEW YORK, NY - DECEMBER 17:  Donald Trump visits 'Extra' at their New York studios at H&M in Times Square on December 17, 2014 in New York City.  (Photo by D Dipasupil/Getty Images for Extra)

ដូណាល់ ត្រាំ ប្រកាសថានឹងទទួលប្រាក់បៀវត្សតែ១ដុល្លារប៉ុណ្ណោះ

nkd-36x6_outline

លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងទទួលប្រាក់បៀវត្សតែ១ដុល្លារប៉ុណ្ណោះជំនួសប្រាក់ខែ៤0មឺុនដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រធានាធិបតីនៅពេលដែល លោកចូលកាន់តំណែង។

គេហទំព័រ Mirror កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីអាមេរិកទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ នឹង មានបទសម្ភាស៍ជាលើកដំបូងក្នុងកម្មវិធី ៦០នាទីរបស់បណ្តាញព័ត៌មាន CBS News ក្រោយពេលទទួលបានជ័យជំន្នះទៅលើលោកស្រីហ៊ីលឡារីគ្លីនតុននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។

នៅក្នុងបទសម្ភាសន៍មហាសេដ្ឋីវ័យ ៧០ឆ្នាំបានប្រកាសថា នឹងមិនទទួលប្រាក់ ខែ៤០មឺុនដុល្លារក្នុងមួយឆ្នាំនោះឡើយក្រោយពេលកាន់តំណែងប្រធានាធិបតី ដោយលោកទទួលតែ១ដុល្លារប៉ុណ្ណោះតាម ច្បាប់អាមេរិកប្រធានាធិបតីមិនអាចមិន ទទួលប្រាក់ខែឡើយគឺត្រូវតែទទួលទាប បំផុតគឺ១ដុល្លារក្នុងមួយខែ។ បច្ចុប្បន្ន លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិ ប្រមាណ៤ពាន់លានដុល្លារតាមការតួលេខ របស់ទស្សនាវដ្តី Forbes នៅឆ្នាំ២០១៥។

នៅក្នុងបទសម្ភាសន៍នោះដែរ អ្នកដឹក នាំកម្មវិធី Lesley Stahl បានសួរសំណួរមួយ ចំនួនដល់លោក ដូណាល់ ត្រាំ នូវអ្វីដែល លោកបានប្រកាសពេលឃោសនាបោះ ឆ្នោត តើលោកនឹងអនុវត្តដែរឬទេក្រោយកាន់តំណែងប្រធានាធិបតី។

ប្រាក់ខែបច្ចុប្បន្នរបស់លោក អូបាម៉ា គឺមាន៤០មឺុនដុល្លារក្នុងមួយឆ្នាំក្រៅពីនេះក៏មានប្រាក់ឧបត្ថម្ភ៥មឺុនដុល្លារផងដែរ។ កន្លងមកប្រធានាធិបតី John F. Kennedy និង Herbert Hoover ក៏បានបរិច្ចគប្រាក់ខែរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌ផងដែរ៕

NEW YORK, NY - DECEMBER 17:  Donald Trump visits 'Extra' at their New York studios at H&M in Times Square on December 17, 2014 in New York City.  (Photo by D Dipasupil/Getty Images for Extra)

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print