ខ្មាន់កាំភ្លើង​វាយប្រហារ​បាញ់​សម្លាប់​ជន​ស៊ី​វិល​បណ្តាល​ឲ្យ​ស្លាប់​១០​នាក់​ នៅ​ក្នុ​ងភូមិ​មួយ​ ភាគ​ខាងជើង​ម៉ា​លី​

ចែករំលែក៖

អ្នកនាំពាក្យ​របស់​កម្លាំង​ទាហាន​ម៉ា​លី​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ថា​ ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​បាញ់​សម្លាប់​ជន​ស៊ី​វិល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​១០​នាក់​ ខណៈ​ដែល​វាយប្រហារ​ទៅ​លើ​ភូមិ​មួយ​ឈ្មោះ​ Gaberi​ ស្ថិត​នៅ​ភាគ​ខាងជើង​របស់​ប្រទេស​ម៉ា​លី​ ។​ នេះ​ជា​សកម្មភាព​មួយ​ដែល​បាន​កើតឡើង​ក្រោយ​រយៈពេល​១​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​ង​ខ្មាន់កាំភ្លើង​សង្ស័យ​ថា​ជា​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ បាន​ដណ្តើម​កាន់កាប់​ដោយ​បង្ហូរឈាម​ និង​ស្លាប់​យ៉ាង​រង្គាល​ ដើម្បី​គ្រប់គ្រង​សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ឦសាន​រដ្ឋធានី​ម៉ា​លី​នោះ​ ។​

maili

​ការ​វាយប្រហារ​នេះ​ជា​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ចុង​ក្រោយ​គេ​បំផុត​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងលិច​មួយ​ ។​ ប្រទេស​នេះ​អង្គការសហប្រជាជាតិ​ទើបតែ​ត្រួសត្រាយ​ឲ្យ​មាន​សន្តិភាព​មិន​ទូលំទូលាយ​មួយ​រវាង​ក្រុម​ផ្តាច់ខ្លួន​ Tuareg​ នឹង​រដ្ឋាភិបាល​។​ ក្រម​អិ​ស្លា​ម​ជ្រុលនិយម​ផ្តាច់ខ្លួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ និង​ក្រុម​ឧទ្ទាម​ថ្មីៗ​ទៀត​ នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​លេចមុខ​ លេច​មាត់​ផ្ទុះ​ការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ និង​កងកម្លាំង​ទាហាន​របស់​ម៉ា​លី​ផង​ដែរ​ ។​

​សាក្សី​ពី​អ្នក​ភូមិ​មួយ​រូប​បាន​ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា​ ខ្មាន់កាំភ្លើង​៣​នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុងភូមិ​ Gaberi​ ស្ថិត​នៅ​ក្នុង​តំបន់​ Timbuktu​ កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ហើយ​បើក​ការ​បាញ់ប្រហារ​ ប៉ុន្តែ​អ្នក​ភូមិ​នៅ​ទី​នេះ​បាន​បាញ់​តដៃ​ធ្វើ​ឲ្យ​ក្រុម​ខ្មាន់កាំភ្លើង​ស្លាប់​ម្នាក់​ផង​ដែរ​ ។​

​ប្រភព​បន្ត​ថា​ ក្រុម​ខ្មាន់កាំភ្លើង​បាន​វិល​ត្រឡប់​មក​វិញ​មាន​គ្នា​ច្រើន​នាក់​បើក​ការ​បាញ់ប្រហារ​នៅ​គ្រប់​ទីកន្លែង​ ។​ មនុស្ស​ពី​៩​ទៅ​ដល់​១០​នាក់​បាន​ស្លាប់​ ។​ អ្នក​ភូមិ​បាន​រត់​ចោល​លំនៅ​ឋាន​របស់​ខ្លួន​ ហើយ​បង្កើត​ជំរុំ​មួយ​ស្នាក់​នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ភូមិឋាន​ ។​ ប្រភព​បាន​ដាក់​ការ​សង្ស័យ​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​គឺជា​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ។​

​អ្នក​ភូមិ​ម្នាក់​ទៀត​និយាយ​ថា​ ការ​វាយប្រហារ​នេះ​ដើម​ឡើយ​ជា​សកម្មភាព​ប្លន់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយមក​ ខ្មាន់កាំភ្លើង​នាំ​គ្នា​មក​ទាំង​ហ្វូង​បាញ់ប្រហារ​តែ​ម្តង​ ។​

​លោក​ Guillaume​ N’Gefa​ ប្រធាន​ក្រុម​សង្កេត​ការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ការ​វាយប្រហារ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ទៅ​លើ​បញ្ហា​អសន្តិសុខ​ដែល​អាក្រក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជា​ពិសេស​ស្ថិត​ជុំវិញ​តំបន់​ Timbuktu​ នោះ​តែ​ម្តង​ ។​ ការ​វាយប្រហារ​ទៅ​លើ​អ្នក​ភូមិ​ចេះ​តែ​បន្ត​កើត​មាន​ ក៏​ដូច​ជា​ការ​វាយប្រហារ​ទៅ​លើ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ផង​ដែរ​ ។​

​លោក​ Guillaume​ N’Gefa​ បាន​បន្ត​ប្រាប់​រ៉​យ​ទ័​រថា​ ក្រុម​ប្រដាប់​អាវុធ​កាន់តែ​បង្ក​បទឧក្រិដ្ឋ​យ៉ាង​ធ្ងន់​ដែល​មិនដឹង​ថា​ ជា​ក្រុម​ខាង​ណា​នោះ​ទេ​ ។​ ទម្រង់​នៃ​ការ​វាយប្រហារ​របស់​ពួក​គេ​គឺ​ដដែលៗ​ ។​ ពួក​គេ​វាយប្រហារ​ទៅ​លើ​អ្នក​ភូមិ​លួច​ប្លន់​ទ្រព្យសម្បតិ្ត​ ហើយ​គេចខ្លួន​បាត់​តែ​ម្តង​ ។​ ពួក​គេ​មានការ​រៀបចំ​បាន​យ៉ាង​ល្អ​ ។​ ទាំងនេះ​មិនមែន​ត្រឹមតែ​ជា​ចោរប្លន់​នោះ​ទេ​ ។​

​រដ្ឋាភិបាល​ម៉ា​លី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ជន​ស៊ី​វិល​៩​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​រួម​បញ្ចូល​បុគ្គលិក​បម្រើ​ការ​ឲ្យ​អង្គការសហប្រជាជាតិ​៥​រូប​ផង​ដែរ​ ។​ ការ​បាត់បង់​ជីវិត​របស់​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​អំឡុង​រយៈពេល​២៤​ម៉ោង​ពី​ការ​ដណ្តើម​បាន​គ្រប់គ្រង​សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​នៅ​តំបន់​ Sevare​ ។​

​សេចក្តី​ប្រកាស​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​រួម​មាន​ ជនជាតិ​អ៊ុយ​ក្រែ​ន​២​នាក់​,​ អ្នកបើកបរ​រថយន្ត​ជនជាតិ​ម៉ា​លី​ម្នាក់​,​ ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​,​ នេ​ប៉ា​ល់​ម្នាក់​។​ ជនជាតិ​អ៊ុយ​ក្រែ​ន​២​នាក់​,​ រុ​ស្ស៊ី​ម្នាក់​ និង​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ត្រូវ​បាន​ក្រុម​ជនល្មើស​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ។​

​រដ្ឋាភិបាល​ម៉ា​លី​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​ឧទ្ទាម​៤​នាក់​ត្រូវ​បាញ់​សម្លាប់​,​ ៧​នាក់​ត្រូវ​ចាប់ខ្លួន​ នៅ​ក្នុង​សកម្មភាព​ឆ្មក់​របស់​កម្លាំង​រដ្ឋាភិបាល​ ។​ ជាមួយ​គ្នា​នេះ​ ខាង​ទាហាន​រដ្ឋាភិបាល​៤​នាក់​បាន​ស្លាប់​ និង​៨​នាក់​រង​របួស​ ។​

​លោក​ Souleymane​ Maiga​ អ្នកនាំពាក្យ​កម្លាំង​ទាហាន​បាន​បញ្ជាក់​ថា​ គេ​នៅ​មិន​ទាន់​ច្បាស់​ប្រាកដ​នៅឡើយ​ថា​ ក្រុម​ដែល​វាយប្រហារ​ទៅ​លើ​អ្នក​ភូមិ​ និង​ក្រុម​ដែល​វាយ​ដណ្តើម​គ្រប់គ្រង​សណ្ឋាគារ​ខាងលើ​ ជា​ក្រុម​តែ​មួយ​នោះ​ ៕​

maalli

mallli

mmali

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print