ត្រីគល់រាំងទម្ងន់៥០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបខណៈឈ្មួញនាំយកទៅលក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅបានរកឃើញត្រីគល់រាំង១ក្បាល យ៉ាងកម្រ ដែលមានទម្ងន់៥០គីឡូក្រាម ក្រោយពីស្ទាក់រ៉ឺម៉កម៉ូតូមួយគ្រឿង ស្ថិតនៅ ចំណុចភូមិស្វាយគយ ឃុំពន្លៃ ស្រុក បរិបូណ៌ ខណៈត្រូវជនល្មើសដឹកសំដៅឡើងមកថ្នល់ជាតិចំណុចផ្សារពន្លៃ ។

លោក កង ច័ន្ទដារិន នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌បានឱ្យដឹងថា ដោយ មានការសង្ស័យលើរ៉ឺម៉កម៉ូតូ ដែលដឹក ការុងយ៉ាងធំមួយ នៅលើរ៉ឺម៉កម៉ូតូ លោកនិងមន្ត្រីជលផលក៏សហការជាមួយកម្លាំង សមត្ថកិច្ចចម្រុះបានស្ទាក់ឲ្យឈប់ដើម្បីសាក សួរ និងបានឆែកឆេររកឃើញត្រីគល់រាំងមួយក្បាលទម្ងន់៥០គីឡូក្រាមជាត្រីងាប់ស្រាប់ ហើយលោកក៏បានឆ្លងយោបល់ ពីថ្នាក់លើ ដោយថ្នាក់លើបញ្ជាឱ្យយកមក រក្សាទុកនៅសង្កាត់ជលផល ។

លោកបញ្ជាក់ដែរថា ពេលស្ទាក់ចាប់ បាននោះដោយយប់ងងឹតជនល្មើសបានដោះម៉ូតូ រួចជិះគេចខ្លួនបាត់ ទុកតែកន្ទុយ រ៉ឺម៉ក និងត្រីគល់រាំង១ក្បាល ទម្ងន់ជ៥០ គីឡូក្រាមតែប៉ុណ្ណោះ ហើយបានយកមក រក្សាទុកនៅសង្កាត់រដ្ឋបាលជលផលជា បណ្តោះអាសន្នដោយក្លាសេក្នុងធុងទឹកកក រង់ចាំថ្នាក់លើសម្រេច ។

លោកបានឱ្យដឹងទៀតថា ជនល្មើសបានរត់ចោលរ៉ឺម៉កនិងត្រីហើយពេលនេះសមត្ថកិច្ចកំពុងតែអំពាវនាវឲ្យម្ចាស់ចូលខ្លួនមក ទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ ៕

15058521_739465816205124_713460702_n

...

ដោយ៖ ហេង នរិន្ទ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print