cku-1

មន្រ្តីប្រទេសកូរ៉េខាងជើងជួបជាមួយអ្នកឯកទេសសហរដ្ឋអាមេរិកពិភាក្សាពីកម្មវិធីបរមាណូ

nkd-36x6_outline

សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានផ្សាយថា មន្ត្រីការបរទេសជាន់ខ្ពស់របស់កូរ៉េខាងជើងបានទៅកាន់ទីក្រុងប៉េកាំប្រទេសចិនដើម្បីបន្តដំណើរ ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វុីសជួបជាមួយអ្នកឯកទេសអាមេរិកពិភាក្សាពី បញ្ហាបរមាណូក៏ដូចជាបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធ។

ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងលោកស្រី Choe Son Hui ប្រធានក្រុមការងាររបស់ ក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុក ទំនាក់ទំនងអាមេរិកបានឲ្យដឹងថា នឹងមានជំនួបពិភាក្សាក្រៅផ្លូវការជាមួយក្រុមអ្នកស្រាវជ្រាវអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស។

លោកស្រី choe Son Hui ក៏បានបញ្ជាក់ នៅក្នុងអាកាសយានដ្ឋានប្រទេសចិនថា កូរ៉េខាងជើងនឹងរង់ចំាមើលរដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ មានការកែប្រែទំនាក់ទំនងបែបណាជាមួយកូរ៉េខាងជើង។

ជំនួបពិភាក្សារបស់លោកស្រី Choe ត្រូវបានគេវាយតម្លៃថា ជាជំនួបដំបូងរវាងកូរ៉េខាងជើងជាមួយអាមេរិកក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីសប្តាហ៍កន្លងមក។

កន្លងមកក្រុងព្យុងយ៉ាងចេញសារព្រមាន ប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាល អាមេរិកថ្មីគួរតែរាប់អានប្រទេសមាននុយក្លេអ៊ែរទៅ។ សម្រាប់កូរ៉េខាងជើងនយោបាយគ្មាននុយក្លេអ៊ែររបស់អាមេរិកជាចេតនាថ្ពិនភ្នែកហួសសម័យទៅហើយ។

នៅក្នុងទំព័រកាសែតរបស់បក្សកុម្មុយ នីស្តបក្សនៅកូរ៉េខាងជើង និងដែលជាការឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលគេមិនឃើញមានសរសេរឈ្មោះប្រធានាធិបតី អាមេរិកទើបជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ ទេ ប៉ុន្តែតាំងពីប៉ុន្មានថ្ងៃមកហើយដែលកូរ៉េខាង ជើងបានដំឡើងសំឡេងកាន់តែខ្លាំងឡើងៗ ស្នើសុំឱ្យក្រុងវ៉ាស៊ីនតោនប្តូរទស្សនវិស័យចំពោះកូរ៉េខាងជើង។

«រដ្ឋាភិបាល អូបាម៉ា បានសាកល្បងធ្វើអ្វីដែលនាំអសន្តិសុខ និងគ្រោះថ្នាក់ ដល់ទ្វីបអាមេរិក!សំណល់នេះបានធ្លាក់ បន្ទុកទៅឱ្យរដ្ឋាភិបាលថ្មីជាអ្នកប្រឈម នឹងរដ្ឋនុយក្លេអ៊ែរ» នេះជាអ្វីដែលមានសរសេរក្នុងទំព័រកាសែតបក្ស។ កាសែតបាន បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំអាមេរិកគួរតែធ្វើតាមសម្តីរបស់លោក James Clapper ថា អាចមានការត្រូវរ៉ូវគ្នាជាទូទៅមួយដោយ ព្រមទទួលស្គាល់កូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរ។ ក្តីសង្ឃឹមរបស់អាមេរិកចង់ឃើញកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរជាក្តីស្រមៃក្នុងអតីតកាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីចុងខែតុលា កន្លងទៅអ្នកសម្របសម្រួលភ្នាក់ងារសម្ងាត់ អាមេរិកលោក James Clipper បានប្រកាស អំពីបរាជ័យនៃការបញ្ចុះបញ្ចូលរបបព្យុងយ៉ាងឱ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ។ រដ្ឋា ភិបាល អូបាម៉ា មានជំហរដាច់ខាតមិនព្រម ចរចាជាមួយកូរ៉េខាងជើងឡើយដរាបណាប្រទេសមួយនេះមិនព្រមបោះបង់នុយក្លេអ៊ែរ។

ចំណែកលោក ដូណាល់ ត្រាំ វិញនៅ ក្នុងអំឡុងពេលឃោសនាលោកមិនបាន ផ្សព្វផ្សាយផែនការអ្វីច្បាស់លាស់ទាក់ទងនឹងនយោបាយជាមួយកូរ៉េខាងជើងឡើយ គ្រាន់តែបានព្រលយមាត់ថា លោកបើក ចំហចំពោះការចរចាជាមួយនឹងមេដឹកនាំ ព្យុងយ៉ាង គីម ជុងអ៊ុន និងបានបង្ហើបចេតនាចង់ដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងផង។ ប៉ុន្តែគ្រាន់តែបានជាប់ឆ្នោតភ្លាមលោកបានទូរស័ព្ទទៅលោកស្រី ផាក គឿន ហេ ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបញ្ជាក់ អំពីកិច្ចសន្យារបស់អាមេរិកក្នុងក្របខ័ណ្ឌសម្ព័ន្ធសន្តិសុខជាមួយក្រុងសេអ៊ូល៕

cku-1 cku-2

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print