da-2

ប្រធានក្លិប Borussia Dortmund បញ្ជាក់ថា Usain Bolt នឹងហ្វឹកហាត់នៅក្នុងក្លិបរបស់ខ្លួន

nkd-36x6_outline

លោក Hans-Joachim Watzkeប្រធានក្លិបយក្សអាល្លឺម៉ង់Borussia Dortmund បញ្ជាក់ថា កីឡាកររត់ប្រណាំងពិភពលោក Usain Bolt នឹងមកហ្វឹកហាត់លេងបាល់ ទាត់នៅក្នុងក្លិបរបស់ខ្លួន ។

កីឡាករUsain Boltម្ចាស់មេដាយមាសអូឡាំពិក៩សម័យរូបនេះតែងតែប្រាថ្នាលេង បាល់ទាត់ឲ្យក្លិបបិសាចក្រហម Manchester United ។ ចំណែកលោក Hans-Joachim Watzke បានបញ្ជាក់ថា វាមិនមែនជារឿង កំប្លែងទេដែលកីឡាករ Usain Bolt មក ហ្វឹកហាត់ជាមួយនឹងក្រុម Borussia Dortmund ។

ក្លិប Dortmund និងកីឡាករ Bolt សុទ្ធតែត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនកីឡា Puma ហើយប្រធានក្រុមហ៊ុននេះបានទាក់ទងមកប្រាប់លោក Watzke ថាកីឡាករ Bolt ចង់ហ្វឹកហាត់លេងបាល់ទាត់នៅក្នុងក្រុម Dortmund ។

លោកWatzkeបានស្វាគមន៍ចំពោះគំនិត នេះហើយលោក Thomas Tuchel គ្រូបង្វឹក របស់ក្រុម Borussia Dortmundក៏អន្ទះសាចង់នាំយកកីឡាកររត់លឿនជាងគេរបស់ពិភពលោកនេះមកហ្វឹកហាត់ជាមួយផងដែរ ៕

da-3 da-2 da-1

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print