124d2110828t474l10

ប្រធានាធិបតីកូរ៉េខាងត្បូងជួលមេធាវីការពារមុនពេលសួរចម្លើយ

nkd-36x6_outline

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី១៥ខែវិច្ឆិកាថា ប្រធានាធិបតីផាក គឿនហេបានជួល មេធាវីការពារនៅមុនពេលសួរចម្លើយ ផ្ទាល់នៅក្នុងសប្តាហ៍នេះពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយរបស់លោកស្រី។

លោកស្រីប្រធានាធិបតីបានសម្រេចជ្រើសរើសលោក Yoo Yeong Ha អតីតសមាជិកគណកម្មាធិការអចិន្ត្រៃយនៃស្ថាប័ន សិទ្ធិមនុស្សកូរ៉េខាងត្បូងធ្វើជាអ្នកតំណាង ផ្លូវច្បាប់របស់លោកស្រី។

ក្រុមចៅក្រមបានប្រកាសទៅកាន់ ការិយាល័យវិមានប្រធានាធិបតីថា ភាគី តុលាការសង្ឃឹមថា លោកស្រីនឹងរៀបចំឲ្យមានការសួរចម្លើយផ្សាយផ្ទាល់នៅថ្ងៃទី ១៦ខែវិច្ឆិកានេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងកំពុងតែ ប្រឈមនឹងការសង្ស័យថាលោកស្រីបានជាប់ពាក់ព័ន្ធទៅនឹងការដាក់គំនាបទៅលើក្រុមហ៊ុនធំៗឲ្យបង់ប្រាក់ទៅលើមូលនិធី២ផ្សេងគ្នាដែលគ្រប់គ្រងដោយមិត្តភក្តិរបស់លោកស្រី។ ប្រសិនបើផ្តន្ទាទោសនោះលោកស្រីអាចនឹងជាប់ទោសពីបទ ប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍។

នៅពេលនេះការធ្វើបាតុកម្មប្រឆាំងលោកស្រីកាន់តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ប៉ូលិសទីក្រុងសេអ៊ូលបានឲ្យ ដឹងថា មានបាតុករប្រមាណជាង១៧ពាន់ នាក់ចូលរួមធ្វើបាតុកម្ម។ ចំណែកក្រុមអ្នក ដឹកនាំបាតុកម្មបញ្ជាក់ថា មានបាតុករចូល រួមរហូតដល់ជាង១លាននាក់។

នៅពេលនេះដែរក្រុមព្រះរដ្ឋអាជ្ញាក៏ បានបើកការស្រាវជ្រាវស្វែងរកការពិតថាតើលោកស្រីមានដាក់គំនាបទៅលើក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងដែរឬទេ? ក្នុង ចំណោមក្រុមហ៊ុនដែលចាប់អារម្មណ៏ជាងគេនោះគឺប្រធានក្រុមហ៊ុន Hyundai Motor និងប្រធានក្រុមហ៊ុនSamsung។ ក្រុម ព្រះរដ្ឋអាជ្ញាបានបើកការស្រាវជ្រាវថាតើលោកស្រីផាក គឿនហេជាប់ពាក់ព័ន្ធ ឬ ដាក់គំនាបទៅលើក្រុមហ៊ុនទាំងនោះដែរឬទេ។ ក្រៅពីនេះនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតរងការស្រាវជ្រាវថា តើមានការបង្ខំឲ្យបរិច្ចាគប្រាក់ឲ្យមូលនិធិ២ដែលគ្រប់គ្រងដោយមិត្តភក្តិដ៏ជិតស្និទ្ធនឹងប្រធានាធិបតីដែឬទេ។

នៅពេលនេះប្រធានាធិបតីផាកគឿនហេកំពុងប្រឈមនឹងគំនាបពីពលរដ្ឋ យ៉ាងខ្លាំង។ នៅថ្ងៃទី១២ខែវិច្ឆិកាពលរដ្ឋ រាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលទាមទារឲ្យលោកស្រីផាកចុះចេញពីតំណែង។ នេះគឺជាបាតុកម្មទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាននៅកូរ៉េខាង ត្បូងរយៈពេលជាង៣០ឆ្នាំកន្លងមក។

អភិបាលក្រុងសេអ៊ូល លោក Park Won-soon នៅថ្ងៃចន្ទនេះបានជំរុញឲ្យ លោកស្រីប្រធានាធិបតី ផាក គឿនហេ ត្រូវចុះចេញពីតំណែងជាបន្ទាន់ដើម្បីឲ្យ ប្រទេសអាចមានឱកាសបោះឆ្នោតជ្រើស រើសប្រធានាធិបតីថ្មីបាន។

យោងតាមសារព័ត៌មានបរទេសចេញ ផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសន៍ជា មួយសារព័ត៌មាន The Korea Times លោក Park Won-soon អភិបាលក្រុង ដែលគេចាត់ទុកជាបេក្ខជនដែលមាន សក្តានុពលម្នាក់ចំពោះការប្រកួតប្រជែង ជាមួយលោក Cheong Wa Daeនៅឆ្នាំ ក្រោយនេះគឺបាននិយាយថា ជំនឿចិត្ត របស់សាធារណជនចំពោះលោកស្រី ប្រធានាធិបតី គឺវាបានសឹករេចរឹលទៅ ហើយវាមិនអាចទៅរួចនោះទេចំពោះ លោកស្រីដែលចង់ដឹកនាំកិច្ចការទំាងក្នុងប្រទេស និងក្រៅប្រទេសនោះ។

សូមជម្រាបផងដែរថា លោកអភិបាល ក្រុងសេអ៊ូល Park Won-soon គឺជាបាតុករ ម្នាក់ក្នុងចំណោមបាតុករមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង សេអ៊ូលរបស់កូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យលោកស្រី ផាក គឿនហេ លាលែងចេញពីតំណែងឲ្យបានឆាប់។ នេះគឺជាការតវ៉ាយ៉ាងធំបំផុតមួយនៅក្នុង ប្រទេសកូរ៉េខាងត្បូងចាប់តំាងពីប្រជាធិប តេយ្យងើបឡើងក្នុងប្រទេសនេះកាលពី ខែមិថុនា ឆ្នាំ១៩៨៧៕

124d2110828t474l10

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print