untitled-2-1

ម្តាយចិត្តអប្រិយ៍៖ ឈរមើលគេរំលោភនិងសម្លាប់កូនស្រីអាយុ១០ឆ្នាំរបស់ខ្លួន និងរួមរ័កជាមួយឃាតកថែមទៀត

nkd-36x6_outline

ពិតជារឿងរន្ធត់ពេកហើយសម្រាប់កុមារីម្នាក់អាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ត្រូវឃាតកចិត្តព្រៃផ្សៃចាប់រំលោភ រួចសម្លាប់ចោលយ៉ាងសាហាវយង់ឃ្នង ។ ប៉ុន្តែអ្វីដែលតក់ស្លុត់ រន្ធត់ជាងនេះទៀតនោះ គឺស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ បានឈរឱបដៃមើលឃាតក ដែលត្រូវជាសង្សាររបស់ខ្លួនធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់កូនស្រីរបស់ខ្លួន ហើយបន្ទាប់មកទៀតពួកគេទាំងពីរនាក់បាននាំគ្នារួមរ័កថែមទៀត ។ សពកុមារីរងគ្រោះត្រូវបានរកឃើញ នៅក្នុងភួយដែលជនពីរនាក់ខាងលើនេះបានដុតបំផ្លាញបំបាត់ភស្តុតាង ។

ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូ ហើយត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានtheamandajean.org បានផ្សព្វផ្សាយថា ម្តាយចិត្តអប្រិយ៍រូបនេះ ឈ្មោះ Michelle Martens ។ គាត់បានសារភាពប្រាប់ប៉ូលិសថា បានឈរមើលឃាតកជាមិត្តប្រុសរបស់ខ្លួនសម្លាប់កូនស្រី និងបន្ទាប់មកទៀត គាត់(Martens) បានរួមរ័កជាមួយគ្នារយៈពេល២០នាទី ។ ស្រ្តីរូបនេះបានបញ្ជាក់ថា គាត់បានឈរមើលកូនស្រីត្រូវគេរំលោភ ពីព្រោះ គាត់ចូលចិត្តរបៀបនេះ ។

ឃាតកត្រូវប៉ូលិសចាប់ខ្លួនផងដែរ ឈ្មោះ Fabian Gonzales ដោយរួមជាមួយបងប្អូនជីដូនមួយម្នាក់ទៀតឈ្មោះ Jessica ផងដែរ ដែលចូលរួមក្នុងអំពើឃាតកម្មខាងលើនេះ ៕

untitled-2-1 1-123 2-121 3-98

ដោយ៖ ថាច់ យ៉ាត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print