image

រថយន្តNISSAN NAVARA ដឹកឈើប្រណីតលោកឆ័ត្រជាប់អន្ទាក់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងព្រលឹម

nkd-36x6_outline

ខេត្តក្រចេះ៖ សមត្ថកិច្ចក្រុមស្រាវជ្រាវព័ត៍មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសគោលដៅខេត្តក្រចេះនៅវេលាម៉ោង៤និង០០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ក្រាបចាប់ឃាត់បានរថយន្តដឹកឈើប្រណិតមួយគ្រឿងនៅចំនុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តដឹកឈើល្មើសច្បាប់ម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AA-1830 ពណ៍ទឹកប្រាក់ ដែលផ្ទុកឈើប្រណិតពេញរថយន្តបម្រុងដឹកជញ្ជូនទៅប្រទេសវៀតណាមកាត់តាមខេត្តត្បូងឃ្មុំ។ ដោយឡែកជនសង្ស័យចំនួន០២នាក់បានរត់គេចខ្លួន។

បច្ចុប្បន្នវត្ថុតាងកំពុងរងចាំខាងជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួលមកទទួល ដើម្បីចាត់ការបន្តតាមនិតិវិធិ និងកសាងសំណុំរឿងឈានដល់ការបើកសើុបអង្កេតរកមុខម្ចាស់ឈើ៕

image image image

ដោយ៖ សុខ ខេមរា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print