​លោក PoonsokPermsap ៖ កីឡាខ្លាំងទៅបានត្រូវ មានកីឡាករកីឡាការិនីដែលមានទេពកោសល្យពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ៖ លោក Poonsok Permsap គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាសីប៉ាក់តាក្រ អន្តរជាតិបានថ្លែងថា វិស័យកីឡាណាក៏ដោយបើចង់ឲ្យកីឡានោះខ្លាំងត្រូវមានធនធានកីឡាករកីឡាការិនីដែលមានទេពកោសល្យពិតប្រាកដ ឯគ្រូបង្វឹកជាជម្រើសទី២ ។ លោកថ្លែងបែបនេះក្នុងពិធីបើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្វឹករបស់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកាឆ្នាំ២០១៦នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការចូលរួមពីលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រនិងសិក្ខាកាមចូលរួម២៥នាក់ ។

លោក Poonsak Permsap ដែលមាន ប្រវត្តិចាប់ផ្ដើមលេងសីប៉ាក់តាក្រតាំងពីអាយុ១៤ឆ្នាំនោះបាននិយាយទៅកាន់សិក្ខាកាមទាំង២៥នាក់ថា ធ្វើជាគ្រូបង្វឹកត្រូវតែមានកីឡាករកីឡាការិនីល្អបន្ទាប់ពីបញ្ចប់វគ្គ សិក្សានេះទៅ ព្រោះបើមានតែគ្រូល្អវាមិនគ្រប់គ្រាន់ទេ ហើយក៏មិនអាចធ្វើឲ្យវិស័យកីឡាសីប៉ាក់តាក្ររីកចម្រើនទៅមុខបានដែរ ដូច្នេះគ្រូល្អត្រូវចេះជ្រើសរើសសិស្សល្អមានទេពកោសល្យ និងឆន្ទៈពិតប្រាកដ ។ ក្រៅពីជំនាញរើសអ្នកដែលមានទេពកោសល្យ គ្រូត្រូវតែមានសុជីវធម៌ សីលធម៌ មានគរុកោសល្យក្នុងការបង្ហាត់បង្រៀនព្រមទាំងចេះរៀបចំកម្មវិធីហ្វឹកហាត់ និងមានចិត្តសាស្ត្រធ្វើឲ្យអត្តពលិកចូលចិត្តមកហ្វឹកហាត់ប្រកបដោយគុណភាពទៀតផង។

លោក Permsap បានបន្តថា និយាយ ជារួមវិស័យកីឡាណាក៏ដោយបើមានតែគ្រូល្អមិនអាចជួយឲ្យកីឡានោះរីកចម្រើនបានទេ ជាក់ស្តែងដូចក្នុងពេលនេះ ប្រសិនបើសិក្ខាកាមទាំងអស់សិក្សារួចយកទៅទុកក្នុងថតតុរបស់ខ្លួនមិនព្រមធ្វើសកម្មភាព បណ្តុះបណ្តាលជ្រើសរើសកីឡាម្នាក់ឬច្រើនមកសាកល្បងបង្ហាត់ តាមវិធីណាក៏បានដែរធ្វើម៉េចឲ្យស្របទៅតាមបទដ្ឋានស្តង់ដារ របស់សហព័ន្ធកីឡាខ្លួននោះនឹងល្អប្រសើរ ដូចជាកីឡាសីប៉ាក់តាក្រយើងអាចចង សំណាញ់នៅតាមដើមឈើ ឬក៏បោះបង្គោលព័ទ្ធខ្សែដើម្បីបង្ហាត់សិស្សបានដូចគ្នា។ គ្រូបង្វឹកដែលមកពីសហព័ន្ធអន្តរជាតិនោះជាជនជាតិថៃគឺលោក Poonsak Permsap។ លោក Poonsak Permsap ជាគ្រូដែលមាន បទពិសោធន៍ខ្ពស់ព្រោះធ្លាប់ទៅបង្ហាត់នៅប្រទេសកូរ៉េ ប្រទេសឥណ្ឌា និងជាគ្រូបង្ហាត់របស់ក្លិបកងទ័ពជើងទឹករបស់ថៃនាបច្ចុប្បន្ន។
លោកមាស សារិន ប្រធានសហព័ន្ធមានប្រសាសន៍ថាវគ្គនេះផ្តល់ជូនសិក្ខាកាមទាំងទ្រឹស្ដី និងការអនុវត្ត និង មានការបង្ហាញពីបទបញ្ជាថ្មីៗរបស់សហព័ន្ធអន្តរជាតិ ។

លោកបន្តថាជាគ្រូបង្វឹកម្នាក់ត្រូវតែ បណ្ដុះបណ្ដាលឲ្យបានសិស្សយ៉ាងតិច២ នាក់ដែរក្នុងមួយឆ្នាំ ទើបធ្វើឲ្យកីឡាសីប៉ាក់តាក្ររីកចម្រើនបានប្រកបដោយគុណភាពនិងសមត្ថភាពខ្ពស់ក្នុងការប្រកួតជែងទាំងថ្នាក់ជាតិនិងអន្តរជាតិ ។

គួររំលឹកថា វគ្គនេះធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និង កីឡាក្នុងនោះមានគ្រូបង្វឹកមកពីសហព័ន្ធសីប៉ាក់ តាក្រអន្តរជាតិ ។លោកទូច សុភៈអគ្គលេខាធិការរបស់សហព័ន្ធបានអះអាងថាសិក្ខាកាមចូលរួមសិក្សាក្នុងវគ្គនេះមានចំនួន២៥នាក់មកពីបណ្ដាក្លិបនានាជាសមាជិករបស់សហព័ន្ធ និង ជាគ្រូអប់រំកាយ និង កីឡាមកពីសាលានានា ។ នេះជាលើកដំបូងហើយសម្រាប់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាដែលទទួលបានវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់សីប៉ាក់តាក្រ៕

%e1%9e%9b%e1%9f%84%e1%9e%80-poonsok-%e1%9e%90%e1%9f%83 %e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%b7%e1%9e%93%e1%9e%93%e1%9e%b7%e1%9e%84%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%82%e1%9e%bd%e1%9e%85-%e1%9e%9f

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print