Will Keane ខ្សែប្រយុទ្ធក្លិប Hull City រងរបួសត្រូវសម្រាករហូតដល់ទៅមួយឆ្នាំ

ចែករំលែក៖

ក្លិបបាល់ទាត់ Hull City នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier League បាន ប្រកាសថាខ្សែប្រយុទ្ធ Will Keaneនឹងត្រូវអវត្តមានរហូតដល់ទៅមួយឆ្នាំដោយសារតែរបួសក្បាលជង្គង់។

អតីតកីឡាកររបស់ក្លិបបិសាចក្រហម ManchesterUnitedនេះបានរងរបួសពេលក្រុមHull City យកឈ្នះក្រុមSouthamptonដោយលទ្ធផល2-1ក្នុងកីឡដ្ឋានKCOMកាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៦។

ក្លិប Hull City បានបញ្ជាក់ថា កីឡា ករវ័យ២៣ឆ្នាំWill Keaneត្រូវបានវះកាត់ ព្យាបាលរបួសហើយៗ ត្រូវការរយៈពេល ១២ខែដើម្បីឲ្យជាសះស្បើយទើបអាច ចូលលេងវិញបាន។ ចំណែកលោក Mike Phelan អ្នកចាត់ការទូទៅរបស់ក្លិបបានឲ្យដឹងថា “អ្នករាល់គ្នាជូនពរគាត់ឲ្យជាសះស្បើយពេញលេញក្នុងពេលសម្រាកដ៏យូរនេះ”។

អវត្តមានរបស់កីឡាករWill Keaneនឹងកាន់តែបន្ថែមបញ្ហាដល់ក្លិប Hull City ពេលពួកគេប៉ះក្រុម Sunderland នៅថ្ងៃសៅរ៍នេះដោយសារតែកីឡាករសំខាន់ដូចជា Abel HernandezនិងAdama Diomande នឹងអវត្តមានផងដែរ ៕

15128776_1263038573752601_388615491_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print