memphis-depay

​គ្រូបង្វឹក Everton ចាប់អារម្មណ៍ Memphis Depay របស់បិសាចក្រហម

nkd-36x6_outline

កាលពីថ្ងៃទី១៤ ខែវិច្ឆិកាប្រភពព័ត៌មានរបស់ភ្នាក់ងារ Thesun បានឲ្យដឹងថា នៅមុនពេល ដែលកីឡាករ Memphis រកគ្រាប់បាល់បានទៅដល់២គ្រាប់ជួយឲ្យក្រុម ជម្រើសជាតិហុល្លង់យកឈ្នះក្រុមជម្រើសជាតិ Luxembourg លោកRonald Koeman គ្រូបង្វឹកក្លិប Everton បាននិយាយថា លោកពិតជាចាប់អារម្មណ៍ទៅលើកីឡាករបម្រើស្លាបម្នាក់នេះក្នុងការមកចូលរួមជាមួយ ក្លិប Everton ។

ចូលដល់រដូវកាលថ្មីនេះកីឡាករវ័យក្មេងសញ្ជាតិហុល្លង់រូបនេះមិនអាចបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ណាឡើយសម្រាប់គ្រូបង្វឹកលោក Jose Mourinho ជាពិសេស នៅពេលដែលកីឡាករ Ibrahimovic និង កីឡាករវ័យក្មេងជាច្រើនទៀតកំពុងស្ថិតនៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្លិប បិសាចក្រហមដែលធ្វើឲ្យ Memphis មិនអាចចូលលេងក្នុងជម្រើស១១នាក់ដំបូងនោះទេ ។

បើទោះបីជាមានព័ត៌មាន និងមិនសូវបានចូលលេងក្នុងជម្រើសដំបូងរបស់ក្លិបបិសាចក្រហមក៏ដោយក៏កីឡាកររូបនេះ និយាយថា ខ្លួនមិនមានបំណងចង់ចាកចេញពីក្លិបមួយនេះទេ ។ ប៉ុន្តែគេអាចមើល ឃើញថា ក្លិបបិសាចក្រហមពិតជាបានបើកទ្វារសម្រាប់ការធ្វើដំណើរចាកចេញនៅពេលណាមួយសម្រាប់កីឡាករសញ្ជាតិហុល្លង់ រូបនេះ ៕

memphis-depay

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print