omg-1

ទាហានជើងទឹកបណ្តាប្រទេសជាដៃគូទៅជួយដល់ញូវហ្សេឡេនក្រោយការរញ្ជួយដី

nkd-36x6_outline

រដ្ឋមន្ត្រីក្រសួងការពាជាតិញូវហ្សេឡេន បានប្រកាសឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកាថា នាវាចម្បាំងអាមេរិក, កាណាដា, អូស្ត្រា លីបានទៅជួយដល់ប្រទេសញូវហ្សេឡេនក្រោយពេលប្រទេសនេះរងការរញ្ជួយដី កម្រិត៧,៨រិុចទ័រធ្វើឲ្យតំបន់ជាច្រើនរងការបំផ្លាញ។

នាវាចម្បាំងទាហាននឹងទៅដល់ទីក្រុងអ៊ុកឡែនប្រទេសញូវហ្សេឡេននៅក្នុង សប្តាហ៍នេះដើម្បីចូលរួមខួបអនុស្សាវរីយ៍៧៥ឆ្នាំថ្ងៃបង្កើតកម្លាំងទាហានជើងទឹកញូវហ្សេឡេន ប៉ុន្តែបានបង្វែរទិសដៅទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីវិញម្តង។

រដ្ឋមន្ត្រីការពារជាតិញូវហ្សេឡេនលោក Gerry Brownlee បានបញ្ជាក់ថា «យើងពិត ជាសប្បាយរីករាយយ៉ាងខ្លាំងដែលប្រទេស ជាដៃគូបានផ្លាស់ប្តូរគម្រោងមកជួយដល់ តំបន់រងគ្រោះដោយការរញ្ជួយដី។

លោក Gerry Brownlee បន្តទៀតថា នាវាចម្បាំងបរទេសបានទៅជួយញូវហ្សេឡេន រួមមាននាវា HMC Vancouver របស់ ប្រទេសកាណាដា, នាវាយាមល្បាត HMAS Darwin របស់អូស្ត្រាលី និងនាវាចម្បាំងអាមេ រិក USS Sampson ។ លោក Gerry Bro- wnlee បានបន្តទៀតថា ញូវហ្សេឡេនក៏ បានទទួលជំនួយពីនាវាចម្បាំងរបស់ជប៉ុន និងសិង្ហបុរីផងដែរ ក្រោយការរញ្ជួយដីកាល ពីថ្ងៃទី១៤ ខែវិច្ឆិកា។

សូមបញ្ជាក់ថា ការរញ្ជួយដីកើតឡើង ២លើកនៅក្នុងប្រទេសនេះគឺលើកទី១បាន សម្លាប់មនុស្ស២នាក់ និងលើកទី២មាន កម្រិត៦,៣រិុចទ័រ។ ការរញ្ជួយដីទី២កើតឡើងក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះនៃការ រញ្ជួយដីលើកទី១។

ការរញ្ជួយដីលើកទី២បានកើតឡើងនៅវេលាម៉ោង១៣និង៤៥នាទី(ម៉ោងនៅក្នុងតំបន់) មានជម្រៅ១០គីឡូម៉ែត្រ ភាគ ឦសានទីក្រុង Christchurch ។ ការរញ្ជួយ ដីលើកទី១មានកម្រិត៧,៥រ៉ិចទ័រវាយ ប្រហារទីតាំងដដែលខាងលើនេះបង្កឲ្យ មានរលកយក្សស៊ូណាមិ។
ក្រុមជួយសង្គ្រោះបានធ្វើសកម្មភាព ជួយសង្គ្រោះពលរដ្ឋភ្លាមៗដែលរស់នៅតាម ឈូងសមុទ្រ៕

omg-1 omg-2 omg-3

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print