15135522_1263027103753748_2088449013_n

តារាជើងចាស់ Francesco Totti របស់ក្លិប Roma អាចវិលត្រលប់មកហ្វឹកហាត់វិញហើយ

nkd-36x6_outline

ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Roma កីឡាករ Francesco Totti ជិតអាចចូល ប្រកួតវិញបានហើយ ដោយសារតែរូបគាត់កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមក្រោយសះស្បើយពីរបួស។

កីឡាករវ័យ៤០ឆ្នាំនេះបានរងរបួសសាច់ដុំត្រគាក ហើយត្រូវអវត្តមានពីក្រុម Roma អស់ចំនួន៣ប្រកួតហើយពោលគឺ ពេលប៉ះក្រុម Empoli, Austria Viennaនិង Bologna ។

ប៉ុន្តែFrancesco Tottiអាចវិលត្រលប់ មកហ្វឹកហាត់វិញហើយពិសេសគាត់បានប្រើបណ្តាញសង្គម Facebookដើម្បីបង្ហាញពីក្តីសប្បាយរីករាយរបស់គាត់ទៀតផង។

Tottiស៊ុតបាន២គ្រាប់ក្នុងចំណោម៦ប្រកួតឲ្យក្រុមRomaសម្រាប់រដូវកាលថ្មីនេះ ហើយពួកគេនឹងត្រូវប៉ះក្រុមAtalantaនៅថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌអុីតាលី Serie A ៕

15135522_1263027103753748_2088449013_n

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print