trump-pakistan

បែកធ្លាយរឿង ដូណាល់ ត្រាំ កើតនៅប្រទេសប៉ាគីស្ថាន

nkd-36x6_outline

ពេលថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថាលោកដូណាល់ ត្រាំដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកនោះ គឺកើតនៅក្នុងប្រទេស ប៉ាគីស្ថាន មិនមែនកើតនៅលើទឹកដី អាមេរិកឡើយ។

សារព័ត៌មានDaily Mail បានផ្សាយ ដោយដកស្រង់ព័ត៌មានពីគេហទំព័រប៉ាគីស្ថាន Neo News ដែលបានផ្សព្វផ្សាយថា ប្រធានាធិបតីទើបតែជាប់ឆ្នោតនៅអាមេរិក ដូណាល់ ត្រាំបានកើតនៅតំបន់ Waziristan ប្រទេសប៉ាគីស្ថាន នាឆ្នាំ១៩៤៦ ដោយមានឈ្មោះថា Dawod Ibrahim Khan ។

ការពិតព័ត៌មានខាងលើត្រូវបាន Neo News ផ្សាយតាំងពីខែមុនមកម្លេះ ពោលគឺមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក ប៉ុន្តែរហូតមកទល់ពេលនេះទើបព័ត៌មាន បានបង្ហាញខ្លួនសាជាថ្មីទៀត។

អ្នកផ្សាយព័ត៌មានបានផ្សាយថា «ជឿ មិនជឿអាស្រ័យទៅលើលោកអ្នក ប៉ុន្ តែលោកដូណាល់ ត្រាំបានកើតនៅក្នុង ប្រទេសប៉ាគីស្ថានមិនមែនកើតនៅ អាមេរិកឡើយ»។ ជាមួយគ្នានោះក៏បាន បង្ហាញរូបថត ដូណាល់ ត្រាំកាលពីនៅតូច ក្នុងប្រទេសប៉ាគីស្ថាន។ នៅឆ្នាំ១៩៥៥ ក្រោយពេលឪពុកម្តាយរបស់លោកត្រាំស្លាប់ក៏ត្រូវបានមេបញ្ជាការកងទ័ពជន ជាតិអង់គ្លេសដើមកំណើតឥណ្ឌានាំទៅ ប្រទេសអង់គ្លេស។

ពលរដ្ឋអាមេរិកបានសរសេរនៅលើ បណ្តាញសង្គម Twitterថា តើជាការពិត ឬ ដែលបណ្តាញព័ត៌មានប៉ាគីស្ថានប្រកាសថាលោកដូណាល់ ត្រាំកើតនៅក្នុង ប៉ាគីស្ថាន? មានពលរដ្ឋខ្លះក៏បានលើក ឡើងថា ជារឿងគួរឲ្យចង់សើចដែលនិយាយ ថាលោកដូណាល់ ត្រាំកើតនៅប៉ាគីស្ថាន។

នៅមុនពេលទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកាលោកដូណាល់ ត្រាំ បានប្រកាសថាលោកអូបាម៉ា មិនកើតនៅអាមេរិកឡើយ ដូច្នេះលោក មិនមានអាទិភាពក្នុងការក្លាយជាប្រធានាធិបតីអាមេរិកទេ។ ទាំងនោះហើយបាន ជានៅឆ្នាំ២០១១ លោកអូបាម៉ាត្រូវបង្ហាញ លិខិតស្នាមដែលមានលិខិតបញ្ជាក់ កំណើតក្នុងនោះលោកអូបាម៉ា កើតនៅ កោះហាវ៉ៃ។

ចំពោះព័ត៌មានខាងលើដែលថាលោកត្រាំកើតនៅក្នុងប្រទេសប៉ាគីស្ថានធ្វើឲ្យ ក្រុមអ្នកប្រឆាំងលោកដូណាល់ ត្រាំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវបញ្ជាក់ការពិតដូច កាលលោកអូបាម៉ាដែរ។

តាមច្បាប់អាមេរិកប្រសិនបើបុគ្គល ដែលកើតនៅក្រៅទឹកដីអាមេរិកនោះគឺមិនអាចកាន់តំណែងប្រធានាធិបតីអាមេរិក បានឡើយ។ មិនថាបេក្ខភាពប្រធានាធិបតី អាមេរិក ជាជនអន្តោប្រវេសនឬមានដើម កំណើតមកពីណាឡើយឲ្យតែកើតនៅលើ ទឹកដីអាមេរិកទើបអាចក្លាយជាប្រធា នាធិបតីបាន។ ដូច្នេះប្រសិនបើលោក ដូណាល់ ត្រាំកើតនៅប៉ាគីស្ថានមែននោះជារឿងមួយផ្សេងទៀត គឺលោកមិនអាចឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកបានទេ៕

trump-pakistan

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print