image2

ចាញ់ល្បែងលក់របស់ចាញ់អស់ បែកគំនិតលួចគេត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

nkd-36x6_outline

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជននោះចាញ់ល្បែងអស់លុយហើយបែកគំនិតទៅលួចស្ករសគេដែលម្ចាស់ទើបតែយកមកពីដេប៉ូ កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះហេង គា ភេទប្រុស អាយុ៣១ មុខរបរបើកឡានរោងចក្រ ស្នាក់នៅជិតផ្សារឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិដួងចិត្ត ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានឈ្មោះរ៉ន វិចិត្រ ភេទប្រុសអាយុ៣៧ឆ្នាំ ជាម្ចាស់ដេប៉ូយុីហោ សោភ័ណ្ឌ រស់នៅផ្ទះកើតហេតុខាងលើ ។ រីឯស្ករសដែលជនសង្ស័យលួចយកចំនួន២បាវ ស្មើ៧០ដុល្លារ ។

តាមប្រភពពីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់ទិញស្ករសពីក្រុមហ៊ុនចំនួន១តោន ដឹកតាមរុឺម៉ក ផ្ទាល់ខ្លួន មកចតមុខផ្ទះ ដោយកម្មកររវល់តែហូបបាយ ស្រាប់តែមើលឃើញតាមរយៈកាម៉េរ៉ាសុវត្ថិភាព ឃើញជនសង្ស័យលើកយកបាវស្ករចំនួន២បាវ ដាក់លើម៉ូតូ បើកចេញ ខណៈនោះក៏ឃើញទាន់ស្រែកផ្អើលប្រជាពលរដ្ឋនៅទីនោះនាំគ្នាព័ទ្ធចាប់បានភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍រដ្ឋបាលកាកាប ដើម្បីធ្វើការសាកសួរបន្ត ៕

image2 image1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print