img-20161116-wa0107

ម៉ូតូបុកម៉ូតូត្រង់ផ្លូវបំបែកបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ នៅស្រុកលំផាត់

nkd-36x6_outline

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ កាលវេលាម៉ោ៨និង៤៨នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកមុខតូបជាបី លើផ្លូវជាតិ៧៦ ភូមិដីឡូត៍ ឃុំជ័យឧត្តមលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះសិក កាណែ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិកាណាងកិត ឃំុកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី (របួសធ្ងន់) ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី1A-7130 មូលហេតុបើកម៉ូតូបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន។ ចំណែកភាគីម្ខាងទៀតឈ្មោះឈុត អូន ភេទស្រី ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខរតនគិរី1A-5586 (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឈុត តូន ភេទស្រី២៨ឆ្នាំមុខរបរកសិករ (របួសស្រាល) អ្នកទាំង២មានទីលំនៅភូមិ២ ឃំុត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយកើតហេតុម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយជាក្រោយ។
រីឯជនរងគ្រោះត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕

img-20161116-wa0107 img-20161116-wa0106 img-20161116-wa0104 img-20161116-wa0105 img-20161116-wa0102

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print