ចេញពីធ្វើការដើរត្រឡប់មកផ្ទះត្រូវរថយន្តកៀររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលសន្លប់រងរបួសធ្ងន់ ដោយសារតែរថយន្តបើកកៀរពីក្រោយ ខណៈពេលចេញពីធ្វើការដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត មុខមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសំដីរបស់មិត្តភក្តិជនរងគ្រោះ ដែលដើរជាមួយគ្នាបានអោយដឹងថា ពួកគេធ្វើការនៅ ហាងមួយកន្លែងក្នុងកោះពេជ្រ ហើយមុនពេលកើតហេតុ ពួកគេទើបចេញពីធ្វើការដើរត្រឡប់ទៅផ្ទះ នៅក្រោយផ្សារអ៉ីអន ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះសូរាម្រិតក្នុងទឹសដៅពីកើតទៅលិច តែពេលដើរមកដល់មុខមូលដ្ឋានប៉េអ៉ឹមដូនពេញដែលជាចំនុចកើតហេតុក៏ត្រូវរថយន្តម៉ាកព្រួសពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយកៀរមិត្តភក្រ្ត័របស់គេដួលសន្លប់ ហើយរថយន្តបានបើកគេចបាត់ស្រមោល ។ ភ្លាមៗនោះ រូបគេបានជិះម៉ូតូឌុបត្រឡប់ទៅកន្លែងធ្វើការដើម្បីរាយការណ៍ប្រាប់នាយកគ្រប់គ្រងអំពីគ្រោះថ្នាក់ចរាចរណ៍នេះ ។

ក្រោយពេលកើតហេតុដោយសារជនរងគ្រោះដឹងខ្លួនវិញ ហើយណាមួយជនរងគ្រោះមិនមានប្រាក់គ្រប់គ្រាន់ផងនោះ ទើបជនរងគ្រោះមិនបានទៅមន្ទីរពេទ្យទេ បានត្រឹមតែយកប្រេងខ្យល់មកលាបរឹតត្រង់មុខរបួស និងធ្វើចលនាអោយបានស្វាង ហើយបន្តដំណើរទៅផ្ទះវិញដោយខ្លួនឯង ៕

theoun-4 theoun-2 theoun-3 theoun-1

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print