1-128

ប្លន់នៅកំពតទៀតហើយ! បាញ់៣គ្រាប់ បុរសម្នាក់រងរបួស

nkd-36x6_outline

ខេត្តកំពត៖ ក្រុមខ្មាន់កាំភ្លើងមានគ្នា៤នាក់បានធ្វើសកម្មភាពបាញ់ប្លន់អ្នកទិញស្រូវ បណ្តាលឲ្យបុរសម្នាក់រងរបួស ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។ នេះជាករណីប្លន់ដែលកើតមានឡើងថ្មីបំផុតក្នុងទឹកដីខេត្តកំពត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លីប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានរាយការណ៍ថា ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងប្រាប់ប្រភពព័ត៌មានថា ក្រុមជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លី១ ដើម ចូលប្លន់ផ្ទះប្រជាពលរដ្ឋប្រកបរបរទិញស្រូវ ឈ្មោះ ឌុន ធីម ភេទប្រុស អាយុ៤២ ឆ្នាំ ពេលនោះពួកចោរបានសម្លុតម្ចាស់ផ្ទះអោយដេក ប៉ុន្តែម្ចាស់ផ្ទះបានលបរត់ ស្រែកអោយគេជួយ ហើយក្រុមចោរបានបាញ់ ចំនួន ០៣ គ្រាប់ បណ្តាលអោយត្រូវប្រអប់ជើងស្តាំជនរងគ្រោះរងរបួសស្រាល ។

ប្រភពបន្តថា ពេលនោះកម្លាំងល្បាតក៏បានចុះអន្តរាគមន៍បន្ទាន់ ហើយក្រុមចោរបានរត់គេចខ្លួន ដោយមិនទាន់បានយកសម្ភារអ្វីឡើយ។ មុខសញ្ញា សមត្ថកិច្ចកំណត់បានខ្លះហើយកំពុងតាមចាប់ ៕

1-128 3-100

ដោយ៖ ថាច់ យ៉ាត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print