វិភាគនយោបាយព័ត៍មានអន្តរជាតិៈអាមេរិកមិនបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិដូចការចោទប្រកាន់ឡើយ?

ចែករំលែក៖

កន្លងមកអ្នកឯកទេសអាមេរិកបានបញ្ចាក់ថាការទម្លាក់គ្រាប់បែកនៅប្រទេសជប៉ុន ថាជាបទ​ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ​ ដោយបានទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋស្លូត​ត្រង​់ក្នុងនោះមានស្ត្រីនិងកុមារ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិកធ្លាប់បានបញ្ចាក់ថា ការទម្លាក់គ្រាប់នៅប្រ​ទេសជប៉ុនគឺបានប្រកាសឲ្យដឹងជាមុន មិនមែនលួចវាយប្រហារនោះឡើយ ។

នៅមុនការវាយប្រហារទម្លាក់គ្រាប់បរម៉ាណូ​អាមេរិកបានបាចខិតប័ណ្ណទៅឲ្យពលរដ្ឋជប៉ុនក្នុ​ងទី​ក្រុងជាច្រើន ព្រមានដល់ពលរដ្ឋឲ្យជម្លៀសចេញពីទីក្រុងមុនពេលទម្លាក់គ្រាប់។ ប៉ុន្តែអាមេរិកមិនបានបញ្ចាក់ច្បាស់ថាទម្លាក់គ្រាប់នៅទីក្រុងណាមួយនោះឡើយ ។

នៅក្នុងសេចក្តីប្រកាស​Potsdam កាលពីថ្ងៃទី​២៦ខែកក្កដាឆ្នាំ១៩៤៥ ប្រធានាធិបតីអាមេរិក​ពេល​នោះលោកHarry Truman នឹងមន្ត្រីជាន់ខ្ពស់អាមេរិកបានអំពាវនាវដល់ជប៉ុនឲ្យចុះចាញ់ ហើយព្រមានថា​និងត្រូវកម្ទេចប្រសិនបើមិនចុះចាញ់ទេនោះ។

ឃ្លាមួយនៅក្នុងសេចក្តីប្រកាសPostsdam បានបញ្ចាក់យ៉ាងច្បាស់ថា​«យើងអំពាវនាវដល់រដ្ឋា​ភិបាលជប៉ុនប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ បើមិនដូច្នេះទេជប៉ុននឹងទទួលរងការបំផ្លាញ​ទាំងស្រុងក្នុងរយះពេលខ្លី»។ភ្លាមៗនោះអាមេរិកក៏បានបាចខិតប័ណ្ណនៅទីក្រុង​ចំនួន​៣៣ក្នុងប្រ​ទេសជប៉ុនក្នុងនោះមានទាំងទីក្រុង​Hiroshima និង​Nagasaki ថានឹងអាចទទួលការទម្លាក់គ្រាប់​បែកបរម៉ាណូ ។

ខិតប័ណ្ឌ ដែលបានបាចនោះសសេរជាភាសាជប៉ុនថា«សូមអានដោយយកចិត្តទុកដាក់បំផុត​ដោយសារតែខិតប័ណ្ណនេះអាចជួយសង្គ្រោះអាយុជីវិតអ្នកនិងគ្រួសារបស់អ្នក។ នៅប៉ុន្មានថ្ងៃ​ខាងមុខអាមេរិកនិងទម្លាក់គ្រាប់បែកបរមាណូយ៉ាងតិចទៅលើទីក្រុងចំនួន​៤ដែលមានដាក់នៅ​ខាងក្រោយខិតប័ណ្ណ។ តំបន់ដែលត្រូវទម្លាក់គ្រាប់គឺជាទីតាំងដែលមានក្រុមហ៊ុនឧស្សាហកម្ម​បម្រើវិស័យយោធារបស់ជប៉ុន» ។

រដ្ឋាភិបាលអាមេរិកបានប្រកាសថា អាមេរិកបានប្តេជ្ញាសម្លាប់កម្លាំងជប៉ុនទាំងអស់ដែលបាន​ប្រើប្រាស់ក្នុងការអូសបន្លាយពេលវេលានៃការធ្វើសង្គ្រាមដោយអត់ន័យ។ អាមេរិកមិនចង់​ធ្វើឲ្យពលរដ្ឋស្លូតត្រង់ក្លាយជាជនរងគ្រោះនោះឡើយទើបបាចខិតប័ណ្ណស្នើរដល់ពលរដ្ឋនៅទីក្រុង​ចំនួន​៤ត្រូវធ្វើការភៀសខ្លួនចេញជាបន្ទាន់ក្នុងនោះមានពលរដ្ឋរស់នៅទីក្រុងតូក្យូ​ ហីរ៉ូស៊ីម៉ា, យូកូហាម៉ា និងកូគូរ៉ា។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីុនតោនបានប្រកាសនៅក្នុងខិតប័ណ្ណនោះថា «អាមេរិកមិនធ្វើសង្គ្រាមជា​មួយពលរដ្ឋឡើយ ដោយចង់សម្លាប់ទាហានតែប៉ុណ្ណោះ។ ទាហានអាមេរិកនឹងជួយរំដោះ​ពលរដ្ឋចេញពីគំនាបនៃរដ្ឋាភិបាលយោធា ដើម្បីបង្កើតជាប្រទេសជប៉ុនថ្មីមួយ ល្អប្រសើរ។ ទាហានអាមេរិកមិនប្រាកដថា​ទម្លាក់គ្រាប់តែនៅលើទីក្រុងទាំង​៤ខាងលើឡើយអាចនិងមានទី​ក្រុងជាច្រើនទៀត។ប៉ុន្តែអស់លោកអ្នកគួរតែចាកចេញពីទីនេះជាបន្ទាន់ ។

នៅពេលដែលមានប្រសាសន៍តាមបណ្តាញទូរទស្ស ប្រធានាធិបតីអាមេរិកបានបញ្ចាក់ថា​និងមានភ្លៀងគ្រាប់បែកទៅលើទីតាំងយោធាជប៉ុននៅហីរ៉ូស៊ីម៉ា ប្រសិនបើរដ្ឋាភិបាលជប៉ុន​មិន​ព្រមចុះចាញ់ទេនោះ។លោកបានអំពាវនវដល់ពលរដ្ឋជប៉ុនត្រូវជួយសង្គ្រោះខ្លួនឯងចេញពី​ទីតាំងសម្លាប់ទំាងនោះតាមរយះការភៀសខ្លួនចេញពីទី្រក្រុង ។

ពឹងផ្អែកទៅលើឯកសាទាំងនោះអាមេរិកមិនបានប្រព្រឹត្តល្មើស ជាឧក្រិដ្ឋកម្មសង្គ្រាម​ឡើយ ដោយការទម្លាក់គ្រាប់បានប្រកាស​ជាមុនឲ្យពលរដ្ឋភៀសខ្លួនចេញពីទីក្រុង គឺចេញ​ពីក្តីស្លាប់ ។

ការវាយប្រហារគ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីបាន សម្លាប់ពលរដ្ឋស្លូតត្រូងជប៉ុនទាំងកុមារមិនទាន់ដឹងអីរាប់សិបពាន់នាក់ ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ អាកាសយាន និកឈ្មោះ Paul Tibbetsបានទម្លាក់ គ្រាប់បរ​មាណូទីមួយមាន​ឈ្មោះ​Little Boy ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា សម្លាប់ មនុស្ស៧០ពាន់នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងនោះ​មានអ្នកទោសអាមេរិក១៦នាក់ដែលជាប់ឃុំនៅជប៉ុនផងដែរ ។

ក្រោយមកក៏មានអ្នកស្លាប់២សែននាក់ទៀត ស្លាប់ដោយសារវិទ្យុសកម្មនិងជម្ងឺផ្សេងៗ បណ្ដាលមកពីគ្រាប់បែកខាងលើ។ ៣ថ្ងៃក្រោយមកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ យន្ដហោះទម្លាក់គ្រាប់B-29 បានទម្លាក់គ្រាប់ Plutonium ដែលគេឱ្យ ឈ្មោះថា Fat Man ចូលទៅកាន់ទីក្រុង ណាហ្គាសាគី ពេលនោះពលរដ្ឋជប៉ុន ជាង៧៥ពាន់នាក់ស្លាប់ និងជាង៧០ពាន់ នាក់រងរបួសជាទម្ងន់ ។

លោកWayne Madsen បានបញ្ជាក់ថា“ព្រះចៅអធិរាជ Hirohito បានប្រកាសចុះចាញ់ដោយ គ្មានលក្ខ័ខណ្ឌនៅថ្ងៃទី១២ ខែសីហាក្រោយពេលអាមេរិកមានគម្រោងទម្លាក់​គ្រាប់នៅទី​ក្រុងតូក្យូសម្លាប់ប្រមុខដឹកនាំជប៉ុនទាំងអស់ និងទម្លាក់គ្រាប់នៅទីក្រុងយូកូ ហាម៉ាព្រម​ទាំងទីក្រុងគោកូរ៉ា ប្រសិនបើមិនព្រមចុះចាញ់ទេនោះ។​ក្រៅពីនេះអាមេរិកក៏មានគម្រោងទម្លាក់គ្រាប់បែក បរមាណូពីរគ្រាប់នៅទីក្រុង Niigata និង ចំកណ្តាលរាជវំាងព្រះចៅអធិរាជក្នុងរដ្ឋ ធានីតូក្យូដែរ ។

ក្រុមអ្នកប្រវត្ដិសាស្ត្រនិងអ្នកវាតទីគោលនយោបាយអាមេរិកបញ្ជាក់ថា ការទម្លាក់គ្រាប់បែកពីរគ្រាប់នៅក្នុងប្រទេស ជប៉ុននោះដោយសារតែអស់វិធីសាស្ដ្រ ទប់ទល់ ហើយនោះជារឿងសមហេតុ ផលដើម្បីបញ្ចៀសការស្លាប់កាន់តែច្រើន ជាងនេះ។ ប៉ុន្ដែអាមេរិកបានដឹងជាមុនហើយថា ជប៉ុនបានត្រៀមលក្ខណះចុះចាញ់ជាច្រើនខែមុនទម្លាក់គ្រាប់តែអាមេរិកនៅតែប្រព្រឹត្ដ ។

គ្រាប់បែកបរមាណូទម្លាក់ប្រទេសជប៉ុននោះ ដើម្បីឱ្យពិភពលោកបានដឹងថា អាមេរិក​មាន​កម្លាំងយោធា និងសព្វាវុធ ខ្លាំងជាងគេបង្អស់លើពិភពលោក និង ជាមហារអំណាចទី១​នា​ពេលអនាគត។ ចាប់តាំងពីអាមេរិកប្រើប្រាស់គ្រាប់បែកបរមាណូនៅក្នុងប្រទេសជប៉ុន ដែល ជាមហាអំណាចយោធានៅក្នុងតំបន់នាសម័យសង្គ្រាមលោកលើកទីពីរ និងមុន សង្គ្រាម ។

នៅពេលនេះមានមនុស្សជាច្រើនក៏យល់ឃើញថាអាមេរិកបានប្រឆាំងមនុស្សជាតិដោយទម្លាក់គ្រាប់សម្លាប់ពលរដ្ឋជប៉ុនរាប់សែននាក់។ ប៉ុន្តែការយល់ច្រឡំនោះនិងត្រូវបានដោះស្រាយ ដោយសារតែការវាយប្រហារទម្លាក់គ្រាប់ ស្រាប់ទៅតាមច្បាប់អន្តរជាតិនាពេលនោះ៕

...

ប្រែសម្រួល៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print