image1

នាយកដ្ឋានកាំកុងត្រូលអំពាវនាវឲ្យពលរដ្ឋរាយការណ៍ពីបញ្ហាពុលម្ហូបអាហារនិងអង្ករផ្លាសស្ទិច ដើម្បីបញ្ជូនមករថយន្តពិសោធន៍ចល័តភ្លាមៗ

nkd-36x6_outline

ភ្នំពេញ៖ លោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានធ្វើការអំពាវនាវឲ្យ ប្រជាពលរដ្ឋ នៅទូទាំងប្រទេសទាំងអស់ប្រសិនបើជួបឬមានបញ្ហាសារជាតិពុលនៅលើម្ហូបចំណីអាហារ បន្លែ និងអង្ករផ្លាសស្ទិច សូមរាយការណ៍មកជាបន្ទាន់ ដើម្បីបញ្ជូនមករថយន្តពិសោធន៍ចល័ត (MOBILE LAB)ទៅពិសោធន៍កន្លែងភ្លាម។

លោក ម៉ក ពេជ្ររិទ្ធ មានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការរថយន្តពិសោធន៍ចល័ត (MOBILE LAB) របស់អគ្គនាយកដ្ឋានកាំកុងត្រូលសម្រាប់ពិសោធន៍ម្ហូបអាហារនៅទូទាំងប្រទេសក្រោមអធិបតីភាព លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង 

លោកបន្ថែមថា ក្រោមការផ្តួចផ្តើមពីសំណាក់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកាំកុងត្រូលបានរៀបចំឲ្យរថយន្តពិសោធន៍ចល័ត (MOBILE LAB)ដើម្បីចុះទៅដល់ទីតាំងកន្លែងណាដែលមានបញ្ហាពុលដោយម្ហូប ឬចំណីអាហារ និងអង្កផ្លាស់ស្ទិចនៅគ្រប់ទីកន្លែងដើម្បីពិនត្យពិសោធន៍បញ្ជាក់ថា បន្លែ ឬចំណីអាហារដែលមានសារជាតិពុលឬអត់ ។ លោកបន្តថា កន្លងមកនៅពេលទីតាំងឬតំបន់ណាមានបញ្ហាពុលមន្រ្តីកាំកុងត្រូលយើងបានចុះទៅដល់កន្លែងនាំយកកំហាក ឬចំណីអាហារទាំងនោះយកមកពិសោធន៍នៅខាង អគ្គនាយកដ្ឋាន អីចឹងអាចយឺតយ៉ាវណាស់សម្រាប់លទ្ធផលដូចជាចំណាត់ការផ្សេងៗ គឺយឺតយ៉ាវណាស់ មិនអាចបំពេញការងារ ទាន់ពេលវេលាសង្គ្រោះពលរដ្ឋបានទាន់ពេលវេលាទេ ។  ប៉ុន្តែចាប់ពីពេលនេះទៅយើងបើករថយន្តពិសោធន៍ចល័តនេះទៅកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យតែម្ដង និងងាយស្រួលមានចំណាត់ការ។

លោក ម៉ក ពេជ្ររិទ្ធ បានលើកឡើងថា អគ្គនាយកដ្ឋានកាំកុងត្រូល នឹងរៀបចំឲ្យមានរថយន្តពិសោធន៍ចល័តនេះក្នុងរាជធានី-ខេត្តនីមួយៗ មាន១គ្រឿងគ្រប់ទាំងអស់សម្រាប់បម្រើឲ្យទាន់ពេលវេលានៅតាមទីផ្សារ ជាពិសេសនៅជនបទ ហើយប្រជាពលរដ្ឋអាចទំនាក់ទំនងលេខទូរស័ព្ទរថយន្តពិសោធន៍ចល័តនេះគឺ 012 526 660 , 012 278 789 ៕

image1 image2 image3

ដោយ៖ ស តារា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print