savut-3

កិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី

nkd-36x6_outline

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ នឹងគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានីខេត្តទាំង២៥ សរុបប្រមាណ ជិត១០០នាក់។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយ:ពេលពេញមួយថ្ងៃ ក្នុងគោលបំណង ពង្រឹងរបបប្រជុំអភិបាលរកិច្ចស្របតាមលក្ខន្តិកៈនឹងបទបញ្ជាផ្ទៃក្នុង ពិនិត្យ នឹងអនុម័ត្តរបាយការណ៍វឌ្ឍន៍ភាព ឆ្នាំ២០១៦ នឹងផែនការសកម្មភាពថវិការឆ្នាំ២០១៧ បោះឆ្នោតបំពេញបន្ថែមសមាជិកអង្គអភិបាលរកិច្ចសមាគមន៍ វាយតម្លៃសមិទ្ធិផលសម្រេចបាន នឹងដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះស្វែងយល់ពីការគ្រប់គ្រងបុគ្គលិក ថ្នាក់ក្រោមជាតិ។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនេះ លោក ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានលេខាធិការរដ្ឋាន គ ជ អ ប បានមានប្រសាសថា កិច្ចប្រជុំនាពេលនេះគឺជាកិច្ច ប្រជុំរួមគ្នារវាងគណ:កម្មធិការប្រតិបត្តិជាតិ នឹងក្រុមប្រឹក្សាជាតិ របស់សមាគមន៍ជាតិ របស់រាជធានីខេត្ត។

លោកបានបន្តថា ក្រោយពីបានបង្កើតឡើង នៅខែ មីនា ឆ្នាំ២០១៣ មកសមាគមន៍ ការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាព ការស្វែងរក ការគាំទ្រ នឹងទំនាក់ទំនង សាធារណៈ សហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ លើការងារអភិបាលរកិច្ចល្អ នឹងពង្រឹងលិទ្ធិប្រជាធិបតេយ្យ ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក្តាប់ព័ត៌មាន នឹងស្វែងរកសេវាផ្នែកច្បាប់ ជូនសមាជិកក្រុមប្រឹក្សារាជធានីខេត្ត។

លោក ឌី សុកផាន បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានីខេត្ត សម្រេចបានរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលលទ្ធផលទាំងអស់នេះបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់សមាគន៍ក្នុងការកសាងអភិវឌ្ឍន៍ស្ថាប័នមួយនេះ ឲ្យដំណើរការទៅប្រកបដោយភាពរលូន។

តាមរយ:កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានជំនឿជឿជាក់ថា សមាគមន៍ជាតិ នឹងទទួលបានការចូលរួមមតិយោបល់ ក៍ដូចជាអនុសាសន៍ ជាច្រើនទៀតដើម្បីកែលំអរ ការអនុវត្តន៍សកម្មភាព ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការពង្រឹងស្ថាប័នសមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានីខេត្ត ទូទាំងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍រីកចម្រើន នឹងរឹងមាំថែមទៀតសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ៕

savut-3 savut-1 savut-2

ដោយ៖ វុទ្ធឦសាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print