2016-11-17_08-32-42

បទល្មើសនេសាទនៅស្រុកឯកភ្នំ និងស្រុកសង្កែកំពុងកើតមានយ៉ាងខ្លាំង

nkd-36x6_outline

ខេត្តបាត់ដំបង៖ បទល្មើសនេសាទ គគ្រឹកគគ្រេង រីឯត្រីគ្រប់ប្រភេទត្រូវឈ្មួញទទួលទិញទាំងរថយន្តនិងម៉ូតូស្ទើរគ្រប់ច្រកល្ហក់ដែលស្ថិតក្នុងស្រុកឯកភ្នំ និងស្រុក សង្កែខេត្តបាត់ដំបង ប៉ុន្តែលោកប្រធានជលផលខេត្តបែរជាលើកឡើងថាបទល្មើស នេសាទបែបអនាធិបតេយ្យកំពុងកើត ឡើងពេញបន្ទុកនៅតាមដងទន្លេ ពិសេស ចំណុច ឃុំព្រៃចាស់ ស្រុកឯកភ្នំ តើដូចការ លើកឡើងទេ?

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំបានបង្ហើបឲ្យដឹងថា បទល្មើសនេសាទនៅតែកើតមានបែបអនាធិបតេយ្យស្ទើរ គ្រប់ដងទន្លេព្រែក ពិសេសនៅចំណុចឃុំ ព្រៃចាស់ ស្រុកឯកភ្នំ ដោយជនខិលខូចមួយចំនួនធំបាននិងកំពុងប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងស្បៃអួនក្រឡាល្អិតរាប់រយរាប់ពាន់ម៉ែត្រយកមកដាក់ជាការ បំផ្លាញពូជមច្ឆជាតិ មិនដែលឃើញមាន មន្ត្រីជំនាញណាម្នាក់បានចុះទៅទប់ស្កាត់ ឬបង្ក្រាបនោះឡើយ ។ រីឯប្រជាពលរដ្ឋដែលគ្រាន់តែនេសាទជាលក្ខណៈគ្រួសារប៉ុណ្ណោះ ត្រូវមន្ត្រីទាំងអស់នោះបានចុះទៅកាប់ចិញ្ច្រាំ ឧបករណ៍នេសាទហាមឃាត់ភ្លាមៗ ។

ប្រភពបន្តទៀតថា មន្ត្រីជំនាញទាំង អស់នោះធ្វើបាបតែប្រជាពលរដ្ឋដែល នេសាទជាលក្ខណៈគ្រួសារដប់ម្ភៃម៉ែត្រ ចំណែកជនខិលខូចមួយចំនួនធំដែលជាអ្នកមានលុយ មានអំណាចប្រើប្រាស់ឧបករណ៍ស្បៃអួនក្រឡាញឹករាប់រយរាប់ពាន់ម៉ែត្រ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះ បែរជាមើលមិនឃើញនិងមានការឃុបឃិតធ្វើមើលមិនឃើញគិតតែប្រយោជន៍ផ្ទាល់ខ្លួន ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់ថា ពេលនេះ លោកកំពុងតែដឹកនាំកម្លាំងចុះទៅទប់ស្កាត់និងបង្ក្រាបជាបន្ដបន្ទាប់ ។ ដោយសារកម្លាំង របស់លោកពេលនេះមានតិចហើយផ្ទៃដីដែលត្រូវចុះ មានទំហំធំរហូតទៅដល់ជាង ២០ម៉ឺនហិកតា ហើយម៉្យាងវិញទៀតពេល ចុះទៅម្តងៗ មានការចំណាយលុយច្រើនតែរយៈពេលពីរទៅបីថ្ងៃទៀតលោកនឹងដឹកនាំកម្លាំងចុះទៅទប់ស្កាត់និងបង្ក្រាបដល់ ចំណុចខាងលើ ៕

2016-11-17_08-32-42 img-20161117-wa0032

ដោយ៖ ហេង នរិន្ទ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print