usa-china-2

ទោះប្តូរមេដឹកនាំសហរដ្ឋអាមេរិកមិនបានប្តូរនយោបាយឡោមព័ទ្ធឥទ្ធិពលរបស់ចិនឡើយ

nkd-36x6_outline

រដ្ឋាភិបាលអាមេរិកនាពេលខាងមុខ ដែលនៅក្រោមការដឹកនាំរបស់លោក ត្រាំ នឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រថ្មីក្នុងការគ្រប់ គ្រងរារំាងឥទ្ធិពលរបស់ចិននៅលើចឆាកអន្តរជាតិ ប៉ុន្តែលោក ត្រាំ អាចប្រើប្រាស់ រូបមន្តផ្សេងបន្តិចពី អូបាម៉ា ក្នុងនោះលោក ត្រាំ បង្កើតការដាក់គំនាបលើវិស័យសេដ្ឋ កិច្ចព្រមទាំងយោធាផងដែរ។

ពឹងផ្អែកទៅលើអត្ថបទដដែលលោក ត្រាំ បានសរសេរនៅលើទស្សនាវដ្តី Foreign Policy ក៏ដូចជាការថ្លែងសុន្ទរកថា របស់លោកនាពេលកងន្លងមកបង្ហាញឲ្យឃើញថា នយោបាយរបស់ប្រធានាធិបតីទី៤៥របស់អាមេរិកទៅលើចិនមិនមានការផ្លាស់ប្តូរឡើយមានតែរឹតបន្តឹងថែមទៀត។

លោក ដូណាល់ ត្រាំ និងទីប្រឹក្សារបស់ លោកបានបង្ហាញការគាំទ្រគោលនយោ បាយឆ្ពោះទៅកាន់អាស៊ីរបស់ប្រធានាធិបតី អូបាម៉ា ដែលបានអនុវត្តកាលពីឆ្នាំ២០១២ មកទល់ពេលនេះ។ ដំណើរឆ្ពោះមកអាស៊ី របស់លោក អូបាម៉ា បានបង្ហាញយ៉ាង ច្បាស់ពីសារសំខាន់របស់អាមេរិកនៅអាស៊ី ប៉ាស៊ីហ្វិកទៅលើសេដ្ឋកិច្ចពិភពលោកទាំង មូល។ លោក ត្រាំ នឹងបន្តអនុវត្តនយោបាយ របស់ អូបាម៉ា ហើយថែមទាំងរឹតបន្តឹងជាមុន ទៀតផង។
លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាស ថា នឹងដំឡើងព័ន្ធនាំចូលផលិតផលរបស់ចិននៅអាមេរិករហូតដល់៤៥ភាគរយគឺជាចំនួនយ៉ាង

ច្រើនបំផុតមិនធ្លាប់មានពីមុនមក។ ប្រសិនបើលោកបានអនុវត្តនោះ នឹងធ្វើឲ្យមានការប្រែប្រួលក្នុងទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-ចិនមិនខាន។

ជាមួយគ្នានោះលោក ត្រាំ បានបញ្ជាក់ ថា ការខ្វះប្តេជ្ញារបស់អាមេរិកជុំវិញវិវាទនៅតំបន់សមុទ្រចិនភាគខាងត្បូងក្នុងនោះមានប្រជុំកោះ Scarborough របស់ហ្វុីលីពីន ចាប់តាំងពីឆ្នាំ២០១២មក ជាមូលហេតុធ្វើឲ្យឥទ្ធិពលរបស់អាមេរិក និងអាស៊ី ពិសេស នៅហ្វុីលីពីនត្រូវធ្លាក់ចុះធ្វើឲ្យប្រធានាធិបតី ហ្វុីលីពីនប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក។

នៅក្រោមការដឹកនាំរបស់លោក ដូ ណាល់ ត្រាំ នាពេលអនាគត់អាមេរិកនឹង មានគោលនយោបាយច្បាស់លាស់ជាង នេះដើម្បីធ្វើឲ្យអាមេរិកកាន់តែមានឥទ្ធិពល នៅលើឆាកអន្តរជាតិ។

ដើម្បីបង្កើនឥទ្ធិពល លោក ដូណាល់ ត្រាំ អាចនឹងបញ្ជូននាវាចម្បាំងមកតំបន់អាស៊ីកាន់តែច្រើនឡើង។ តាមគម្រោងលោក ដូណាល់ ត្រាំ នឹងបង្កើតចំនួននាវាចម្បាំងពី២៧៤ឡើងដល់៣៥០គ្រឿងក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងពេលជាមួយគ្នានេះរបាយការណ៍ របស់អង្គការមូលនិធិអាស៊ី Asia Foundation កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានប្រកាស ថា អាស៊ីអាចនឹងប្រកួតប្រជែងអាវុធបរមាណូប្រសិនបើអាមេរិកដកទាហានចេញពីទីនេះ។ កន្លងមកលោក ដូណាល់ ត្រាំ បាន ប្រកាសថា នឹងដកទាហានចេញពីជប៉ុន និងកូរ៉េខាងត្បូង បើទោះបីប្រទេសជាសម្ព័ន្ធ មិត្តទាំងពីរស្ថិតនៅក្រោមការគំរាមកំហែងដោយបរមាណូពីកូរ៉េខាងជើងក្តី។ ទាហាន អាមេរិក៨០មឺុននាក់នៅទីនេះជាអម្រែកដ៏ធ្ងន់ក្នុងការចំណាយរបស់អាមេរិក៕

usa-china-2 usa-china-1

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print