takeo-2

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវចងមុងលក់ពាក្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ

nkd-36x6_outline

ខេត្តតាកែវ៖ ក្រោយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញលិខិតអនុញ្ញាតដាក់ឲ្យដេញថ្លៃរាល់ភាស៊ីតាមផ្សារនានានិងភាស៊ីសត្តឃាតនៅខេត្តតាកែវក្នុងឆ្នាំ២០១៧ស្រាប់តែមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវចងមុងលក់ពាក្យដេញថ្លៃធ្វើឲ្យមានការការរិះគន់ពីពលរដ្ឋ ។

តាមសេក្ដីរាយការណ៍បានឲ្យដឹងថាចាប់តាំងពីលោកហោ ប៊ុនវឌ្ឍឡើងកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវមករាល់អំពើពុករលួយកើតមានជាបន្តបន្ទាប់ហើយជាក់ស្ដែងកាលពីពេលថ្មីៗ កន្លងទៅនេះពលរដ្ឋបាននាំគ្នាទៅទិញ ពាក្យដេញថ្លៃភាស៊ីសត្តឃាតទូទាំងខេត្តតាកែវគឺខាងមន្ទីរមិនលក់ឲ្យទេហើយពាក្យដេញថ្លៃនេះលក់ឲ្យតែមនុស្ស២នាក់ ប៉ុណ្ណោះ ។

ពលរដ្ឋបានបន្ដទៀតថាភាស៊ីសត្តឃាតទូទាំងខេត្តតាកែវមានចំនួន១០ស្រុកត្រូវដាក់ពាក្យដេញថ្លៃស្រាប់តែខាងមន្ទីរលក់ពាក្យដេញថ្លៃឲ្យតែលោកឈូង ជន និង លោកស្រីសេង ហ៊ន្នីតែ២នាក់ប៉ុណ្ណោះ ហើយការលក់ពាក្យដេញថ្លៃនេះទៀតសោតគឺមិនបានចេញសេចក្ដីប្រកាសឲ្យប្រជាពលរដ្ឋបានដឹងទូលំទូលាយនោះទេ ។

តាមព័ត៌មានពីក្រុមមន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានទម្លាយឲ្យដឹងថាពាក្យដេញថ្លៃទាំងអស់ត្រូវបានលោក ឈូង ជននិងលោកស្រីសេង ហ៊ន្នីប្រមូលទិញទាំងអស់ហើយពួកគេទាំងពីរនាក់ខាងលើបានត្រូវគ្នាជាមួយអាជ្ញាធរខេត្តតាកែវ និងលោកហោ ប៊ុនវឌ្ឍប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវដោយការដេញថ្លៃភាស៊ីសត្តឃាតតម្រូវឲ្យតែមនុស្សពីរនាក់នេះគឺគេបែងចែកការទារភាស៊ីពាក់កណ្តាលម្នាក់គឺម្នាក់យកភាស៊ី៥ស្រុកក្នុងចំណោម១០ស្រុក ។

ក្រុមមន្រ្តីខាងលើបាននិយាយទៀតថាការដាក់ឲ្យដេញថ្លៃភាស៊ីសត្តឃាតទាំង១០ស្រុកនេះគឺរដ្ឋបានដាក់តម្លៃដេញថ្លៃ សរុប១៤៩.០០០.០០០រៀល(មួយរយ សែសិបប្រាំបួនលានរៀល)ប៉ុណ្ណោះក្នុង ១ឆ្នាំតែក្រុមអ្នកទារភាស៊ីគឺគេប្រមូលបានលុយភាស៊ីក្នុង១០ស្រុកខាងលើមិនក្រោមពី២០.០០០.០០០.០០០រៀល(ពីរពាន់លានរៀល)នោះទេក្នុង១ឆ្នាំៗ ។

ជុំវិញករណីខាងលើអ្នកយកព័ត៌មាន នគរវត្តមិនអាចសុំការបំភ្លឺពីលោកហោ ប៊ុនវឌ្ឍប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទេដោយលោកមិនលើកទូរស័ព្ទ ។

ចំណែកលោកចាន់ រស្មីប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវបានប្រាប់ថាការលក់ពាក្យដេញភាស៊ីសត្តឃាតលោកមិនហ៊ាន លក់ឲ្យពលរដ្ឋទេ គឺទាល់តែមានបញ្ជាពីលោកប្រធានមន្ទីរ ៕

takeo-1 takeo-2

ដោយ៖ ជីសូរកា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print