angel-3

បាត់បង់ការជឿទុកចិត្តពីពលរដ្ឋលោកស្រី មែរគែល ណែនាំបុគ្គលពូកែជាងលោកស្រីធ្វើជាបក្ខភាពនាយករដ្ឋមន្ត្រីអាល្លឺម៉ង់

nkd-36x6_outline

ការដែលលោកស្រី អេនហ្គេឡា មែរ គែល ស្រាប់តែណែនាំមនុស្សដែលលេចធ្លោងជាងលោកស្រីឲ្យធ្វើជានាយករដ្ឋ មន្ត្រីនាពេលអនាគតគឺជាការកែនូវកំហុសរបស់ខ្លួន។ លោកស្រីចង់ជ្រើសរើសមនុស្ស ម្នាក់ដើម្បីកែប្រែនូវអ្វីដែលលោកស្រីបានធ្វើខុសនាពេលកន្លងមក។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier ត្រូវបានណែនាំជាបេក្ខភាពដែលលេចធ្លោជាងគេបំផុត សម្រាប់ជំនួសតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះមិនត្រឹមតែសមាជិកនៅក្នុងគណបក្សគាំទ្រតែប៉ុណ្ណោះទេសូម្បីតែលោកស្រី មែរគែល ក៏បានណែនាំថាជានាយករដ្ឋ មន្ត្រីល្អនាពេលអនាគតគឺនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ខាងមុខ។

លោកស្រី មែរគែល មានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែល ណែនាំរដ្ឋមន្ត្រីការបរទេស Frank Walter Steinmeier ដែលជាបេក្ខភាពតែមួយគត សម្រាប់កាន់តំណែងជាប្រធានគណបក្ស និងជាបេក្ខភាពកាន់តំណែងនាយករដ្ឋ មន្ត្រីនាពេលអនាគត។ ខ្ញុំជឿជាក់ថា លោក Frank Walter Steinmeier គឺជាជម្រើសល្អបំផុតអាចដឹកនាំអាល្លឺម៉ង់ឆ្ពោះទៅរកភាព រីកចម្រើនបាន»។

ការប្រកាសខាងលើរបស់លោកស្រី មែរគែល គឺផ្ទុយទៅនឹងការប្រកាសកាលពីថ្ងៃទី១៥ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់នៅក្នុង គណបក្សកាន់អំណាច CDU របស់អធិ ការបតី Angela Merkel បានប្រកាសថា លោកស្រីនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ជាបន្តទៀតនៅក្នុងការបោះ ឆ្នោតឆ្នាំក្រោយ។

មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌ មាន CNN អ្នកនយោបាយសំខាន់មួយរូប របស់គណបក្សកាន់អំណាចលោក Norbert Roettgen បានបញ្ជាក់ថា លោកស្រី អេនហ្គេឡា មែរគែល នឹងបន្តឈរឈ្មោះ បោះឆ្នោតមួយអាណត្តិទៀត។

អ្នកនយោបាយគាំទ្រលោកស្រីបាន បញ្ជាក់ថា លោកស្រីនឹងបន្តឈរឈ្មោះ បោះឆ្នោតនៅឆ្នាំ២០១៧ បើទោះបីចំនួន អ្នកគាំទ្រធ្លាក់ចុះក្តី។ ប៉ុន្តែគេបានកត់ សម្គាល់ឃើញថា ពលរដ្ឋភាគច្រើនចង់ឲ្យលោកស្រីកាន់តំណែងដឹកនាំអាល្លឺម៉ង់ជាបន្តទៀត។

តាមការស្ទង់មតិរបស់ទស្សនាវដ្តី Forsa For Stern បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាងពាក់កណ្តាលបានគាំទ្រអធិការបតី Angela Merkel បន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៧ បើទោះបីលោកស្រីមានគោលនយោបាយអន្តោប្រវេសន៍បង្ក ឲ្យមានវិវាទក្តី។

កន្លងមកលោកស្រីរងការប្រតិកម្មយ៉ាង ខ្លាំងពីក្រុមប្រឆាំងទៅលើគោលនយោ បាយជនភៀសខ្លួនរបស់លោកស្រីដែលធ្វើឲ្យពលរដ្ឋអាល្លឺម៉ង់ជាច្រើនត្រូវបាត់បង់ផលប្រយោជន៍។

បើនិយាយពីផ្ទៃក្នុងអាល្លឺម៉ង់លោកស្រី អែនហ្គេឡា មែរគែល កាន់តែលំបាកទៅៗដោយសារអ្នកប្រឆាំងនឹងការបើកចំហ ប្រទេសទទួលយកជនភៀសខ្លួនបរទេស មានកាន់តែច្រើន។ ឯចលនាប្រកាន់ពូជ សាសន៍នោះក៏កាន់តែរីកធំទៀត។ កាលពីថ្ងៃអាទិត្យកន្លងទៅហេតុការណ៍ដ៏គួរឲ្យ តក់ស្លុតមួយបានកើតឡើងនៅទីប្រជុំជនក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ មានលោក ស្រីអ្នកនយោបាយម្នាក់ត្រូវជនដៃដល់ម្នាក់ ចាក់នឹងកាំបិតរបួសធ្ងន់។ ជនដៃដល់បាន ប្រាប់ប៉ូលិសថា គេចង់សម្លាប់លោកស្រី អ្នកនយោបាយម្នាក់នេះដោយសារតែគាត់បានបើកដៃឲ្យជនបរទេសចូលពេញអាល្លឺម៉ង់។ កន្លងមកក៏មានករណីដុតមណ្ឌល ទទួលជនភៀសខ្លួននៅអាល្លឺម៉ង់ដែលបង្កឡើងដោយក្រុមស្តាំនិយមជ្រុលជាច្រើន ករណី។ ដូច្នេះសម្ពាធនយោបាយកាន់តែមានទៅលើរដ្ឋាភិបាលោកស្រី អេនហ្គេឡា មែរគែល។

ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍នោះដែរ លោកស្រីបានស្នើឲ្យមានការបណ្តេញជនភៀសខ្លួនដែលប្រព្រឹត្តល្មើសត្រូវបានតុលា ការអាល្លឺម៉ង់ផ្តន្ទាទោសជាស្ថាពរ។ ការ ប្រកាសដូចនេះ គឺបានធ្វើឡើងបន្ទាប់ពីផ្ទុះករណីបំពារបំពាន និងរំលោភផ្លូវភេទទៅលើស្រ្តីអាល្លឺម៉ង់។ ជនដៃដល់ត្រូវបាន សាក្សីជាច្រើននាក់អះអាងថា ជាក្រុម មនុស្សប្រុសជនជាតិអារ៉ាប់ ហើយអាចជា ជនភៀសខ្លួនដែលទើបមកដល់អាល្លឺម៉ង់ថ្មីៗនេះ។

លោកស្រី អេនហ្គេឡា មែរគែល បាន ប្រកាសថា ជនភៀសខ្លួនម្នាក់ដែលបាន ប្រព្រត្តបទល្មើសមជ្ឈិមគឺត្រូវតែទទួលផល វិបាក។មានន័យថា សិទ្ធិស្នាក់នៅក្នុងទឹកដីអាល្លឺម៉ង់របស់ជនភៀសខ្លួននោះនឹងត្រូវតែដកចោលជាស្វ័យប្រវត្តិប្រសិនបើជននោះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ គុកឬមួយក្នុងករណីទោសព្យួរក៏ដោយ។ នេះគឺជាប្រសាសន៍របស់លោកស្រីអធិការបតីអាល្លឺម៉ង់ដែលបានថ្លែងក្នុងអង្គប្រជុំ សមាជិគណបក្សលោកស្រីដើម្បីចាត់វិធានការឆ្លើយតបនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅយប់ថ្ងៃឆ្លងឆ្នាំសកល។

បណ្តឹងប្រមាណជា១៧០ ហើយក្នុង នោះគឺ៣ភាគ៤សុទ្ធតែជាករណីបំពារ បំពានផ្លូវភេទ ហើយមានករណីរំលោភ២ ករណី។ នេះជាលើកទីមួយសម្រាប់ប្រទេស អាល្លឺម៉ង់ដែលមានករណីបំពារបំពានទៅលើស្រ្តីក្នុងចំនួនច្រើនកើតឡើងក្នុងពេលតែមួយបែបនេះ។

តាមការស៊ើបអង្កេត និងយោងតាម សាក្សីព្រមទាំងការអះអាងរបស់ជនរងគ្រោះជនដៃដល់គឺភាគច្រើនជាក្រុមមនុស្ស ប្រុសអារ៉ាប់ ពោលគឺជាក្រុមជនភៀសខ្លួន។ បញ្ហានេះបានធ្វើឲ្យគេសម្លឹងទៅដល់គោល នយោបាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីៗ នេះដែលបានបើកទ្វារចំហទទួលជនភៀស ខ្លួនជាងមួយលាននាក់។ ក្រុមគណបក្ស ស្តាំនិយមជ្រុលបានឆ្លៀតឱកាសនេះវាយប្រហាររដ្ឋាភិបាលលោកស្រី មែរគែល ថា បានបណ្តោយឲ្យពួកជនភៀសខ្លួនទាំងនោះចូលមកចាប់រំលោភស្រ្តីអាល្លឺម៉ង់ដល់ផ្ទះ។

គួរបញ្ជាក់ដែរថា ច្បាប់អាល្លឺម៉ង់បច្ចុប្បន្ន នេះអាចអនុញ្ញាតិឲ្យដកសិទ្ធិស្នាក់នៅចេញ ពីជនភៀសខ្លួនណាម្នាក់ក្នុងករណីដែល ជននោះត្រូវបានតុលាការផ្តន្ទាទោសឲ្យ ជាប់គុកចាប់ពី៣ឆ្នាំទៅ ហើយជននោះអាច ត្រឡប់ទៅប្រទេសដើមវិញ ដោយមិនខ្លាច ប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត។ បំណងចង់រឹតបន្តឹងច្បាប់ដើម្បីអាចដក សិទ្ធិជ្រកកោនចេញពីជនភៀសខ្លួន ដែល លោកស្រី មែរគែល ចង់ស្នើនៅពេលនេះ នឹងត្រូវយកទៅពិភាក្សាជាមួយបណ្តា គណបក្សផ្សេងទៀត។ យ៉ាងណាក៏ដោយ មតិមួយចំនួនបានអំពាវនាវកុំឲ្យមានការយល់ច្រឡំ ទម្លាក់កំហុសទៅលើជនភៀសខ្លួនទាំងអស់ថា ពួកគេសុទ្ធតែជាជនល្មើស៕

angel-3 angel-1Duisburg, Germany. The tower block, In den Peschen,  in Duisburg, where up to 400 Romanian and Bulgarian immigrants are living in squalor. Owner of the tower block and brothel owner Branko Barisic (second left) tries to get residents to sign a contract. Stephanie Schaerer 05/03/2013 00447878466804

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print