img-20161118-wa0002

ចេញពីខួបកំណើតបងប្អូនត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូ Zoomer-X ទៅបាត់

nkd-36x6_outline

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវក្រុមចោរមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ១គ្រឿងម៉ាក Zoomer X ហើយជិះគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះត្រឡប់មកពីចូលរួមខួបកំណើតបងប្អូន កាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ ២០១៦នៅចំណុច ជិតរោងចក្រផលិតខ្នើយ ផ្លូវ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ប៉ែន សុបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់ផ្ទះលេខ៦១ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមាន ស្រុកកំណើត សង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័តមានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ទើបបានចេញពីកម្មវិធីខួបកំណើតបងប្អូននៅជិតកន្លែងកើតហេតុ ហើយក្រោយមករូបគាត់បានជិះម៉ូូតូ ម៉ូតូ ដែលត្រូវប្លន់ ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ 1FW 8399 ក្នុងបំណងត្រឡប់ទៅផ្ទះវិញ នៅឯខណ្ឌទួលគោក ដោយធ្វើដំណើរតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងម៉ាកនិច ពណ៌ស និងម៉ាកលែត ពណ៌ប្រផេះ មិនចាំស្លាកលេខ បានជិះមកពីក្រោយ ហើយបានធ្វើសកម្មភាពជិះកៀរឲ្យដួល ហើយពេលដួលនោះ ស្រាប់តែបក្ខពួកជនសង្ស័យជាចោរប្លន់ម្នាក់ក្នុងចំណោម៤នាក់ រត់មកលើកម៉ូតូហើយជិះចេញទៅបាត់ដោយសុវត្ថិភាព ដោយគ្មានការរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ ពេលនោះជនរងគ្រោះប្រុងស្រែកអោយគេជួយដែរ តែក្រុមចោរបានដកកាំភ្លើងគំរាមបាញ់សម្លាប់ ទើបរូបគាត់មិនហ៊ានស្រែក ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរស្ដាយម៉ូតូរបស់ខ្លួនប៉ុណ្ណោះ ហើយក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ដើម្បីកណត់មុខសញ្ញាជនសង្ស័យ ហើយឲ្យសមត្ថកិច្ចជួយតាមចាប់ក្រុមជនល្មើសយកមកដាក់ទោសតាមផ្លូវច្បាប់ ៕

img-20161118-wa0002 img-20161118-wa0003 img-20161118-wa0000

ដោយ៖ តុង សីហា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print