img_0742

លោកក្រឹម ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទឆក់ខ្សែកទម្ងន់៥ជី

nkd-36x6_outline

ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះថា ឃឹម ហៅអាក្រឹម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនពីបទឆក់ខ្សែក ពីលោកយាយអាយុ៨៤ឆ្នាំម្នាក់បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់ជាប់តែម្តង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅចំណុចមុខយាន្តដ្ឋានអេអេស៊ី ផ្ទះលេខ៣៥ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថា ឃឹម ហៅអាក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំព័រ ឃុំ-ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមុខរបរនិងទីកន្លែងស្នាក់នៅមិនពិប្រាកដ ។ រីឯលោកយាយរងគ្រោះមានឈ្មោះ ស្រី ណម ភេទស្រី អាយុ៨៤ឆ្នាំ មុខរបរ និងស្នាក់នៅផ្ទះកើតហេតុខាងលើ បានត្រូវបាត់ខ្សែកផ្លាកទីនទម្ងន់៥ជី ។

វត្ថុតាងចាប់យកពីជនសង្ស័យមានម៉ូតូមួយគ្រឿង ម៉ាក់ស៊ុយស៊ីគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនខាងលើនេះ គឺលោកយាយរងគ្រោះ កំពុងតែឈរមើលគេឯង ស្រាប់តែភ្លេចខ្លួនបន្តិច ក៏ត្រូវជនសង្ស័យជិះម៉ូតូមកម្នាក់ឯងធ្វើសកម្មភាពឆក់ខ្សែកហើយរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ ក៏នាំគ្នាដេញចាប់បានភ្លាមៗតែម្តង ប៉ុន្តែបានបាត់ខ្សែករបស់លោកយាយដែរ ដោយមិនដឹងថា ខ្សែកនោះនៅលើជនសង្ស័យ ឬក៏ជ្រុះកន្លែងណាទេ? ។

ជនសង្ស័យខាងលើ ត្រូវបាននាំយកមកដល់ប៉ុស្តិ៍នរគបាលរដ្ឋបាលសង្កាត់ស្រះចក ឆែកឆេរមិនបានឃើញខ្សែកនោះនៅលើខ្លួនជនសង្ស័យឡើយ គឺរកឃើញប្រដាប់កាច់កម៉ូតូនៅក្នុងកែបម៉ូតូវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ក្រោយកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

img_0739 img_0742 img_0741 img_0740 img_0738

ដោយ៖ ស ដារ៉ា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print