បញ្ជូនជនសង្ស័យម្នាក់បង្កហិង្សាដោយចេតនាទៅកាន់សាលាដំបូងខេត្ត

ចែករំលែក៖

ភ្នំពេញ៖ កាលវេលាម៉ោង១១ និង២០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងម៉ាស្ទ័រក្លិប ត្រង់ចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបង្កហិង្សាដោយចេតនាមួយបានបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ហឿន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកកែវនិងថូដាក់ស្រាវាយទៅលើជនរងគ្រោះឈ្មោះ ជាលីហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខក្លឹប មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពងស្ពឺ បណ្តាលឲ្យបែកក្បាលហូរឈាមជោកពេញខ្លួន(រងរបួសធ្ងន់) ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យឈ្នួលខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងមន្ទីរយុត្តិធម៌កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី។

លោកអនុសេនីយ៍ឯក ណុល ថារ៉ាប្រធានការិយាល័យព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្រោយពីកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចបានបញ្ជូនខ្លួនជនដៃដល់ទៅកាន់សាលាដំបូងខេត្តចាត់កាត់តាមផ្លូវច្បាប់៕

img-20161118-wa0061 img-20161118-wa0062

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print