image3

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍កន្ទោក ឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៣នាក់ ដោយដកហូតបានគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី ១,ឈ្មោះខុម អ៊ីម ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិគល់ សង្កាត់ កន្ទោក ទី២ឈ្មោះ ប៉ា វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក និងទី៣,ឈ្មោះស្រី យ៉ា ភេទស្រី អាយុ២៣ឆ្នាំមានទៅលំនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោកនិងស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ។ នគរបាលដកហូតបាន គ្រឿងញៀន ចំនួន៥កញ្ចប់ រួមជាមួយសម្ភារពាក់ព័ន្ធនិងការជួញដូរប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នគរបាលបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កំពុងចេញធ្វើសកម្មភាព ខណៈនោះកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក និងកំបូលចុះទៅ បង្ក្រាបនិងចាប់ខ្លូនបានជាបន្តបន្ទាប់តែម្ដង ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបាននគរបាលនាំខ្លួនទៅនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕

image3 image1 image2

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print