nkd

ប្រកួតប្រណាំងម៉ូតូធំលាន់រំខានដល់ប្រជាពលរដ្ឋ ត្រូវអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់អប់រំ

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនក្រុមយុវជន៣នាក់ បើកម៉ូតូធំប្រណាំងគ្នាលាន់រំពងយ៉ាងអនាធិបតេយ្យផ្អើលប្រជាពលរដ្ឋនៅតាមដងផ្លូវ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរសួនច្បារព្រះនាងប្រជ្ញបារមី តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ក្រុមយុវជនដែលត្រូវឃាត់ខ្លួនទី១- ឈ្មោះ មាស សុនាថ អាយុ២២ឆ្នាំ ទី២- ឈ្មោះវឿន សុភក្តី អាយុ២២ឆ្នាំ ទី៣- ឈ្មោះស៊ុយ ស្រស់ អាយុ២០ឆ្នាំ ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា បន្ទាប់ពីកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាទទួលបានសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា មានករណីក្រុមយុវជនបង្ហោះប្រណាំងម៉ូតូលាន់រំពងយ៉ាងអនាធិប្បតេយ្យ គ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវទន្លេសាប និងស្របពេលដែលកម្លាំងអាវុធហត្ថកំពុងប្រតិបត្តិការយាមល្បាតដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពនិងទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានផងនោះ ទើបឈាន ទៅដល់ការបង្ក្រាបនិងឃាត់ខ្លួនបក្ខពួកទាំងនោះបានចំនួន៣នាក់រួមទាំងម៉ូតូធំ៣គ្រឿង ដើម្បីបញ្ជូនមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាតែម្ដង ។

ក្រោយឃាត់ខ្លួនសួរនាំ និងស្រាវជ្រាវរួចមករកឃើញថា ក្រុមយុវជនទាំងនេះមិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់ក៏ធ្វើការអប់រំណែនាំឲ្យអាណាព្យាបាលមកធានាដោយធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ ៕

image1 image2 image3 image4

ដោយ៖ ជ្រោយពេជ្រ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print