nkd

មិនធម្មតា! រថយន្ដកូរ៉េ១តោនកន្លះបើកលឿនជ្រុលបុករបាំងថ្មទ្រូងផ្លូវដាច់ក្បាលចេញពីខ្លួន

nkd-36x6_outline

ភ្នំពេញ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបានរងការខូតខាតដាច់ក្បាលរថយន្ដចេញពីតួចេញពីខ្លួន ខ្ទាតប្រហែល៥ម៉ែត្រ ដោយសារតែបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតចំនួន៣កង់ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េបង្កហេតុខាងលើដែលពាក់ស្លាកលេខភ្នំពេញ2AH-4829 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្តាលឲ្យរថយន្តបោកនឹងរបាំងថ្មជាច្រើនត្រឡប់ដាច់ក្បាលរថយន្ដខ្ទាតចេញពីតួប្រហែល៥ម៉ែត្រ តែមនុស្សនៅក្នុងរថយន្តរងរបួសស្រាល។ ចំណែកតៃកុងរថយន្តនិងព្រូបានគេចខ្លួនចេញពីកន្លែងកើតហេតុ ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចរាចរធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

img_7219 img_7323 img_7213 img_7220

ដោយ៖ ជីម ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print