nkd

នគរបាលឃាត់ខ្លួនជនខិលខូច៦នាក់បន្លំជានគរបាលដើរជំរិតទារលុយពីពលរដ្ឋដឹកឈើក្រឡឹង

nkd-36x6_outline

ខេត្តក្រចេះ៖ កម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះបានបើកប្រតិបត្តិការព័ទ្ធចាប់ ខ្លួនជនសង្ស័យ៦នាក់ ដែលបានក្លែងបន្លំជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃដើរជំរិត ទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើ កូនក្រឡឹង នៅចំណុចគីឡូម៉ែត្រលេខ៨៨ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត ក្រចេះ ។

មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹង ថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី លន់ សុផាត ។

ជនខិលខូចទាំង៦នាក់ខាងលើ មាន ទី១-ឈ្មោះ វ៉ាន់ វាសនា អាយុ២២ឆ្នាំ (ពាក់ ឯកសណ្ឋានថ្នាក់អនុសេនីយ៍ឯក គ្មាន អត្តលេខ) ,ទី២-ឈ្មោះ វ៉ាន់ សង្ហា អាយុ ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ),ទី៣-ឈ្មោះ ម៉ៅ ជីវ៉ា អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) អ្នក ទាំង៣ រស់នៅភូមិល្វា ឃុំកំពង់ឫស្សី ស្រុកពោធិ៍ រៀង ខេត្តព្រៃវែង,ទី៤.ឈ្មោះ វ៉ាន់ សំណាង អាយុ២៣ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់ អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់ នៅ ភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម ,ទី៥-ឈ្មោះ ប៉ុន សត្ត្រា អាយុ២៦ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់នៅភូមិ ត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្ត ព្រៃវែង ,ទី៦-ឈ្មោះ កាច ប៊ុនលី អាយុ ២០ឆ្នាំ (ពាក់ឯកសណ្ឋានស៊ីវិល ជាអ្នក បើកបរ) រស់នៅភូមិពោន ឃុំត្រពាំង សាលា ស្រុកបន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ចបានបន្តថា មធ្យោបាយ ធ្វើដំណើររបស់ជនខាងលើ គឺរថយន្តចំនួន ២គ្រឿង ១-ម៉ាកហាយឡែនឌ័រ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខនគរបាល 2-0089 និងមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-0403 (រថយន្ត ទាំង២ មាន Logo នគរ បាល ក្រសួងមហា ផ្ទៃ បិទជាប់នឹងទ្វារ) ។ ជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថា ក្រុមខ្លួនមិនមែនជាកម្លាំងនគរបាលឡើយ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

kratie-2 kratie-1 kratie-3

ដោយ៖ កោះទ្រុង

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print