81

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស្ប៉េស្យាលអនុតំបន់ទន្លមេគង្គលើកទី៦

nkd-36x6_outline

ភ្នំពេញ៖ គណៈកម្មាធិការជាតិកីឡាស្ប៉េស្យាលអូឡាំពិកកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាបាល់ទាត់ខ្សោយបញ្ញាដែលប្រសិទ្ធនាមថា “ការប្រកួតបាល់ទាត់អនុ តំបន់ទន្លេមេគង្គលើកទី៦” ដោយមានអត្តពលិកមកពីប្រទេសស្ថិតនៅតាមដងទន្លេ ចំនួន៥ គឺប្រទេសកម្ពុជាម្ចាស់ផ្ទះវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ នេះបើតាមការ លើកឡើងរបស់លោក ឃ្លាំង ចាន់ធូ អគ្គលេខាធិការគណៈកម្មាធិការកីឡាស្ប៉េ ស្យាលអូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងកាលពីរសៀលទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ។

លោកអគ្គលេខាធិការបានឲ្យដឹងថា ការប្រកួតកីឡាខ្សោយសតិបញ្ញា ដែល ប្រទេសចំនួន៥ចូលរួមខាងលើនេះយើងបានកំណត់ថានឹងធ្វើម្ចាស់ផ្ទះប្តូរវេនគ្នា ប៉ុន្តែសម្រាប់កម្ពុជាយើងធ្លាប់បានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០១១ហើយក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះយើងមានសិទ្ធិដាក់កីឡាករចំនួន២ក្រុមគឺក្រុមA និងក្រុមBដែលក្នុង១ក្រុមៗមានកីឡាករ៨នាក់ ដោយឡែកប្រតិភូភ្ញៀវអាចដាក់កីឡាករ របស់ខ្លួនបានតែ១ក្រុមប៉ុណ្ណោះ ។

លោកឃ្លាំង ចាន់ធូ បានបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាលឬ(ជនខ្សោយសតិបញ្ញា)អនុតំបន់ទន្លេមេគង្គលើកទី៦នេះ យើងធ្លាប់បានរៀបចំការប្រកួតជ្រើសរើសក្រុមដែលលេងបានល្អជាងគេចំនួន២គឺ ក្រុមមកពីខេត្តតាកែវនិងក្រុមអង្គការ Indochina Starfish Foundation កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ កន្លង មក។ គោលបំណងរបស់គណៈកម្មាធិការជាតិស្ប៉េស្យាលអូឡាំពិកកម្ពុជាគឺ ដើម្បី ពង្រឹងនិងពង្រីកសកម្មភាពកីឡាជនបញ្ញាខ្សោយ ដោយឲ្យពួកគាត់មានឱកាសទទួលបានការបណ្តុះបណ្តាលប្រមូលផ្តុំហាត់ហ្វឹកហ្វឺនផ្លាស់ប្ដូរបទពិសោធន៍សមត្ថភាពបច្ចេកទេសពីគ្នាទៅវិញទៅមកដូចកីឡាដទៃទៀតដែរ ។

គណៈកម្មាធិការជាតិស៉្បេស្យាល់អូឡាំពិកជាអង្គការមួយមិនរកប្រាក់កម្រៃមាន ការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងប្រទេសកម្ពុជាដោយផ្ដោតសំខាន់ ទៅលើការហ្វឹកហាត់និងការប្រកួតជារៀងរាល់ឆ្នាំបានផ្ដល់ឱកាសដល់ពួកគេបានចូលរួមការប្រកួតកីឡានានាដើម្បីឲ្យកាយសម្បទារឹងមាំ និងបញ្ញាស្មារតីរីកចម្រើនឡើង និងមានសីលធម៌ថ្លៃថ្នូរ។ យើងលើកទឹកចិត្តឲ្យអាណាព្យាបាលកីឡាករកីឡាការិនីទាំងអស់បានចូលរួមក្នុងការចែករំលែកបទ ពិសោធន៍ជំនាញភាពរាក់ទាក់ពីសំណាក់ អាណាព្យាបាលមកពីប្រទេសដទៃ និង កីឡាករ-កីឡាការិនី ដើម្បីជៀសវាងការរើសអើងនៅក្នុងសហគមន៍ ៕

81 82

ដោយ៖ សារីម

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print