index

រុស្ស៊ីប្រកាសដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

nkd-36x6_outline

កាលពីថ្ងៃទី១៦ខែវិច្ឆិកា រុស្ស៊ីបាន ប្រកាសថា នឹងដកខ្លួនចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិICC តាមការបញ្ជា របស់ប្រធានាធិបតីពូទីន។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថាICC មិនបានបំពេញកាតព្វកិច្ចជាតុលាការ អន្តរជាតិឯករាជ្យមានសិទ្ធិអំណាចពេញលេញ។ តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីICCខ្វះប្រសិទ្ធភាពដោយ បានចេញសេចក្តីសម្រេចបានតែ៤ប៉ុណ្ណោះ ក្នុងរយៈ១៤ឆ្នាំ ដែលបានចំណាយប្រាក់ អស់ជាង១ពាន់លានដុល្លារ។

ភាគីរុស្ស៊ីក៏បានថ្កោលទោសដល់សេចក្តីសម្រេចរបស់ICC ស្តីអំពីសង្គ្រាមរយៈ ពេល៥ថ្ងៃ រវាងរុស្ស៊ីនឹងប្រទេសជិតខាង Georgia កាលពីឆ្នាំ២០០៨។ រុស្ស៊ីបង្ហាញ ការខកចិត្តនៅពេលដែល ICCមានសកម្ម ភាពបែបនេះ។

ការសម្រេចរបស់រុស្ស៊ីកើតឡើងក្រោយ ពេលដែល ICC បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៤ខែវិច្ឆិកា ថ្កោលទោសរុស្ស៊ី គ្រប់គ្រងតំបន់គ្រីមៀរបស់អ៊ុយក្រែន ដែលរុស្ស៊ីដាក់បញ្ចូលនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ ក្រៅពីនេះការ សម្រេចដកខ្លួនចេញពី ICCរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូបានបំពានលើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេស ស៊ីរី ដោយសារតែទាហានរុស្ស៊ីបានវាយ ប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន នាក់នៅប្រទេសស៊ីរី។

ប្រធានាធិបតីពូទីនបានលុបចោល ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងក្រោយពេលប្រធានាធិបតីបារំាងបញ្ជាក់នៅតាមកញ្ចក់ទូរទស្សន៍ថា អ្នកដែលនៅពីក្រោយការទម្លាក់គ្រាប់បែកក្នុងទីក្រុងអាឡែបប៉ូប្រទេសស៊ីរី សំដៅទៅលើរុស្ស៊ីជាអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្ម សង្គ្រាម ហើយត្រូវកាត់ទោសនៅក្នុងតុលា ការ ICC។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីចាប់ផ្តើមបើកការ វាយប្រហារទៅលើទីតាំងនានានៅក្នុង ប្រទេសស៊ីរីសម្លាប់មនុស្សជាច្រើននាក់។

តាមបទបញ្ជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានាធិបតីពូទីនបានចេញបញ្ជាឲ្យ ក្រសួងការបរទេសប្រកាសឲ្យអង្គការសហ ប្រជាជាតិបានដឹងថា រុស្ស៊ីមិនស្ថិតនៅសន្ធិ សញ្ញាបង្កើត ICCទៀតឡើយ។ រុស្ស៊ីបានចុះហត្ថលេខាទៅលើសន្ធិ្ធិសញ្ញាខាងលើកាលពីឆ្នាំ២០០០ប៉ុន្តែមិនបានអនុម័តនោះឡើយ។

ICC មានសមាជិក១២៣ប្រទេស។ កន្លងមក អាមេរិកក៏បានចុះហត្ថលេខាលើសន្្ធិសញ្ញានោះដែរប៉ុន្តែមិនអនុម័តនោះឡើយ។ តុលាការ ICCមានសិទ្ធិកាត់ក្តី៤ ប្រភេទគឺ ការសម្លាប់រង្គាល , បទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ បទល្មើសឈ្លានពាន និងបទល្មើសសង្គ្រាម។

index vladimir-putin

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print