អឺរ៉ុបនឹងត្រួតពិនិត្យសន្តិសុខយ៉ាងតឹងតែងទៅលើពលរដ្ឋដែលលើកលែងទិដ្ឋាការ

ចែករំលែក៖

សហគមន៍អឺរ៉ុប EU បានឡើងគម្រោង ដាក់ប្រព័ន្ធត្រួតពិនិត្យសន្តិសុខតឹងតែង ទៅលើអ្នកទេសចរនៅតំបន់អឺរ៉ុបពិសេសអ្នកដែលលើកលែងទិដ្ឋាការ។

អ្នកទេសចរ និងអ្នកជំនួញដែលលើកលែងទិដ្ឋាការគឺត្រូវបង់ថ្លៃ៥អឺរ៉ូក្នុងការត្រួតពិនិត្យសន្តិសុខផ្ទាល់ប្រសិនបើចង់ចូល ទៅប្រទេសផ្សេងទៀតដែលជាសមាជិក អឺរ៉ុប។ ប្រព័ន្ធត្រួតពិនិត្យខាងលើក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការអឺរ៉ុប ក្នុងនោះនឹងត្រួតពិនិត្យទៅលើអត្តសញ្ញា ប័ណ្ណទីកន្លែងស្នាក់នៅជាដើមក្រោយការវាយប្រហាររបស់ក្រុមភេរវកម្មអ៊ិស្លាមIS នៅប្រទេសបារាំង និងប៊ែលហ្ស៊ិកក៏ដូច ជាវិបត្តិជនភៀសខ្លួន។ មេដឹកនាំអឺរ៉ុប សង្ឃឹមថា ប្រព័ន្ធត្រួតពិនិត្យខាងលើអាច ជួយទប់ស្កាត់ក្រុមភេរវកម្មបន្លាស់ទីពី ប្រទេសមួយទៅប្រទេសមួយនៅអឺរ៉ុបដើម្បី វាយប្រហារ។ ក្រៅពីនេះអាចទប់ស្កាត់ក្រុម ជនភៀសខ្លួនខុសច្បាប់នៅអឺរ៉ុបផងដែរ។

គម្រោងខាងលើនឹងត្រូវបញ្ជូនទៅឲ្យមេដឹកនាំនៅក្នុងតំបន់អឺរ៉ុប ព្រមទាំងសភាអឺរ៉ុបក្នុងការត្រួតពិនិត្យ។ តាមការប៉ាន ប្រមាណការដាក់ប្រព័ន្ធគ្រប់គ្រងទាំងនោះនឹងត្រូវចំណាយប្រាក់រហូតដល់ជាង ២០០លានអឺរ៉ូព្រមទាំងពេលដំណើរការ ត្រូវចំណាយ៨៥លានអឺរ៉ូជាបន្តទៀត។ នៅពេលប្រព័ន្ធខាងលើដំណើរការនឹង ជួយកាត់បន្ថយក្តីកង្វល់ពីសន្តិសុខនៅ អឺរ៉ុបក្នុងពេលខាងមុខនៅពេលអឺរ៉ុបពង្រីកវិស័យទេសចរណ៍របស់ខ្លួន។

ក្រោយមានការវាយប្រហារជាបន្ត បន្ទាប់ក្នុងទីក្រុងធំៗនៅអឺរ៉ុបរយៈពេល កន្លងមកដូចជាទីក្រុងប៉ារីសប្រទេស បារាំង និងទីក្រុងប៊្រុចសែល ប្រទេសបែល ហ្ស៊ិក,ទីក្រុង Munich, Francfurt ប្រទេស អាល្លឺម៉ងបានបង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខនៅអឺរ៉ុប។ ទន្ទឹមនឹងនោះអឺរ៉ុបជាគោលដៅវាយប្រហាររបស់ ក្រុមភេរវកម្ម។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ការស្រាវជ្រាវទៅលើការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុង ប៉ារីស និងការវាយប្រហារថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅប្រទេសបែលហ្ស៊ិកបាន បង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខនៅអឺរ៉ុប និងប្រទេសទាំងអស់ក្នុង តំបន់ខ្វះកិច្ចសហប្រតិបត្តិការ ។

កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែលហ្ស៊ិកលោក Jan Jambon បានប្រកាស ថាមានខ្មាន់កាំភ្លើងក្រុមISប្រមាណពី ៣.០០០-៥.០០០នាក់ដែលមានសញ្ជាតិ នៅបណ្តាលប្រទេសតំបន់អ៊ឺរ៉ុបដែលកំពុង តែវាយប្រហានៅស៊ីរី និងលីប៊ីនាពេល កន្លងមកអាចវិលត្រឡប់មកអ៊ឺរ៉ុបវិញដើម្បី បើកការវាយប្រហារ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញទូរទស្សន៍ RTBF លោក Jan Jambon បានបញ្ជាក់ថា ស្ថានភាពសន្តិសុខ នៅក្នុងប្រទេសបែលហ្ស៊ិកត្រូវបានរឹត បន្តឹងក្រោយរយៈពេលមួយឆ្នាំនៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីសប្រទេស បារាំង ។
លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុម ISមួយចំនួនមានសញ្ជាតិបែលហ្ស៊ិកដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរី និងអុីរ៉ាក់ អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រហារ។

លោក Jan Jambonបានបញ្ជាក់ទៀត ថានៅពេលនេះមានមនុស្ស១១៧នាក់ សង្ស័យថាជាក្រុមIS បានមកដល់ប្រទេស បែលហ្ស៊ិក ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនោះត្រូវបានចាប់ឃុំខ្លួនក្រៅពីនេះស្ថិតនៅក្នុងការតាមដានរបស់ក្រុម ប៉ូលិស។
ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ដែលអាច វិលត្រឡប់មកបែលហ្ស៊ិកវិញលោក Jan Jambonព្រមានថា ក្រុមIS ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរីអាចនឹងបញ្ជូនខ្មាន់កាំភ្លើង របស់ខ្លួនដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុប ចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារ ភេរវកម្មទៅលើគោលដៅសំខាន់ៗ។

លោក Jan Jambonបញ្ជាចាក់ទៀតថាក្រៅពីជនសង្ស័យថាជាក្រុមភេរវកម្មជាង២០០នាក់បានមកដល់បែលហ្ស៊ិកនៅ មានប្រមាណ៣.០០០-៥.០០០ នាក់ទៀត អាចនឹងវិលត្រឡប់មកកាន់ប្រទេសតំបន់អ៊ឺរ៉ុបផ្សេងទៀត។

នៅពេលនេះដែរជនភៀសខ្លួនជាច្រើនកំពុងតែសម្រុកចូលអឺរ៉ុបតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក្រុមភេ រវកម្មនឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួនទាំងនោះដើម្បីបើកការវាយប្រហារនៅ អឺរ៉ុប។ កន្លងមកថ្មីៗក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនភៀសខ្លួន ប្រមាណ១.៤០០០នាក់នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដែលស្ថិតនៅក្នុង ពេលទូកកំពុងលិចហើយនៅមុនពេល ដែលពួកគ ជិតលង់ទឹកប្រមាណជាង ៧០០នាក់ ៕

Danish police have set up a border control point on January 5, 2016 at the border town of Krusa bei Flensburg.   Denmark announced the immediate introduction of random controls at the German border, Danish Prime Minister Lars Lokke Rasmussen said Monday, on the same day neighbouring Sweden introduced controls on its frontier with Denmark to stem the flow of refugees. / AFP / dpa / Carsten Rehder / Germany OUT

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print