img_7537

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតអូលែបើកបុករថយន្តបាឡែនរួចព្យាយាមបើករត់ត្រូវម្ចាស់ដេញចាប់បានវិញ

nkd-36x6_outline

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របើកបុកចំពីចំហៀងបណ្តាលអោយរងការខូចខាតធ្លាកកាងមួយមុខហើយរថយន្តបង្កបានព្យាយាមបើករត់ប្រម៉ាណ២គីឡូម៉ែត្រទើបម្ចាស់រថយន្តបាឡែនហៅម៉ូតូឌុបដេញឃាត់បានតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខប៉ុស្តិ៍២៤ម៉ោង ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AL 9652 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកៅស៊ូច្រកចូលដំបូលខៀ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ផ្លូវវេងស្រេងក៏ឆ្លងផ្លូវបំណងបត់ទៅទិសខាងលិចពេលមកដល់ពាក់កណ្តាលផ្លូវស្រាប់តែរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតអូលែ ពណ៍ទឹកប្រាក់ដឹកទូពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3B 0070 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយចាំងហ្វ្រាំងមិនទាន់ក៏បុកចំពីចំហៀងរថយន្តបាឡែន បណ្តាលអោយធ្លាកកាងខាងមុខរងការខូចខាត។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ជិតស្តុបទួលពង្រទើបម្ចាស់រថយន្តបាឡែនជួលម៉ូតូឌុបដេញតាមរហូតឃាត់បានតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការសម្របសម្រួលដោយម្នាក់ៗយកតែត្រូវរៀងខ្លួនទើបសមត្ថកិច្ចហៅជុំនាញធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត ៕

img_7537 img_7538 img_7539

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print