img_7577

ជនបរទេសក្លែងខ្លួនលោកសង្ឃ និងតាឥសីត្រូវមេគណពោធិ៍សាត់បកស្បង់ចីវរបញ្ជូនឲ្យមន្រ្តីជំនាញចាត់ការតាមនីតិវិធី

nkd-36x6_outline

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់អះអាងថា មានជនជាតិបទេសម្នាក់ ក្លែងខ្លួន ស្ទើរលោកសង្ឃបន្តិច ស្ទើរតាឥសីបន្តិច ដើរបិណ្ឌបាតនៅក្នុងក្រុងពោធិ៍សាត់ បង្កការប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់រដ្ឋ ត្រូវបានមេគណខេត្តចាប់បកសម្លៀកបំពាក់ បញ្ជូនឲ្យមន្រ្តីជំនាញចាត់ការតាមនីតិវិធី ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ(គឹក ម៉េង) ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានខាងលើបន្តថា ជនក្លែងខ្លួនត្រូវបានចាប់បកសម្លៀកបំពាក់ ប្រគល់ឲ្យសមត្ថកិច្ចជំនាញយកទៅចាត់ការបន្តនោះ ឈ្មោះ ត្រេន ហាវហ្វាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិអូស្រាលី ប្រទេសអូស្រាលី បច្ចុប្បន្នស្នាកនៅខេត្តបន្ទាយមានជ័យ ហើយការដែលឃាត់ខ្លួនជនក្លែងក្លាយរូបនេះ កាលពីប៉ុន្មានថ្ងៃ មុនគេសង្កេតឃើញសម្លៀកបំពាក់ដូចលោកសង្ឃបន្តិច ដូចតាឥសីបន្តិច មានកាន់ឈើច្រត ដើរបិណ្ឌបាតនៅក្នុងក្រុងពោធិ៍សាត់ ក្នុងនោះ ដកហូតសម្លៀកបំពាក់ (ជីវរ,មួកកែច្នៃ,ឈើច្រត់,លុយខ្មែរចំនួនជាង០១លាន៧០ម៉ឺនរៀល,លុយដូល្លារចំនួន ៣០៤០ និងម៉ូតូ១គ្រឿង)។

ប្រភពដដែលបន្តទៀតថា ជនក្លែងក្លាយ រួមទាំងត្ថុតាង និងសម្ភារ បានបញ្ជូនទៅមន្រ្តីនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តតាមនីតិវិធី ៕

img_7570 img_7571 img_7572 img_7573 img_7574 img_7575

ដោយ៖ ប៉ឹម ពិន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print