ពៅ បញ្ញាពេជ្រ បង្ហាញមុខលើឆាកតន្ត្រីបន្ទាប់ពីបាត់មុខអស់ជាង១០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស កញ្ញា ពៅ បញ្ញាពេជ្រ ដែលធ្លាប់រងរបួសធ្ងន់ដោយ អំពើបាញ់ប្រហារកាលពី១០ឆ្នាំមុន នោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ ផ្អើលក្នុងកម្មវិធីកម្សាន្តបន្តផ្ទាល់របស់ស្ថានីយទូរទស្សន៍CNC។ បើទោះបីជាស្ថិតនៅលើរទេះរុញនៅឡើយក្តីក៏នាងបានបកស្រាយបទចម្រៀងជាច្រើន បទយ៉ាងពីរោះមិនខុសគ្នានឹងគ្រាដែលនាង អាចងើបឈរច្រៀងនោះទេ។

កញ្ញាពៅ បញ្ញាពេជ្រ ទទួលបានឱកាស ឡើងសម្តែងនារាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលមានផ្សាយបន្តផ្ទាល់នាកម្ម វិធីតន្ត្រីនៅកញ្ចក់ទូរទស្សន៍CNC។ អ្នក រៀបចំកម្មវិធីកម្សាន្តនេះបានបញ្ជាក់ថា ទស្សនិកជនជាច្រើនបានចូលរួមលើកទឹកចិត្តដល់តារាចម្រៀងអភ័ព្វខាងលើ។ ប្រភព បន្តថា ការណ៍ដែលលោកអញ្ជើញកញ្ញា ពៅ បញ្ញាពេជ្រ គឺដើម្បីសម្រេចក្តីបំណង របស់នាងដែលនាងចង់ច្រៀងឡើងវិញនៅតាមបណ្តាទូរទស្សន៍នានា។ នៅពេលនេះគម្រោងការចង់ឡើងច្រៀងរបស់នាងបានសម្រេចដូចការប្រាថ្នាហើយបើទោះបីមិនដូចមុនក៏នាងអាចរំសាយការសោកសៅ ក្នុងចិត្តហើយបន្តក្តីតស៊ូតទៅទៀត ។

ការបង្ហាញវត្តមានឡើងវិញនេះទស្សនិក ជនបានចូលរួមគាំទ្រពីទេពកោសល្យរបស់ នាងនិងសំណូមពរឲ្យបណ្តាស្ថានីយទូរ ទស្សន៍ទាំងអស់ផ្តល់ការយោគយល់ឲ្យរូបនាងដែលតស៊ូទាំងពិការហើយចង់ច្រៀងបន្តឲ្យនាងសម្តែងបន្តបន្ទាប់ផងដើម្បីឲ្យនាងមានលទ្ធភាពរកប្រាក់កម្រៃមកព្យាបាល ជំងឺបន្តដែលនាងត្រូវការចំណាយព្យាបាល យូរទៀត ។

គួរបញ្ជាក់ថា អតីតតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាសកញ្ញា ពៅ បញ្ញា ពេជ្រ ត្រូវបានឃាតកបាញ់ប្រហាក្នុងអំឡុង ឆ្នាំ២០០៧ នៅម្តុំផ្សារធំថ្មីដែលគេសង្ស័យ ថា ដោយសារចំណងស្នេហាត្រីកោណ។ ក្រោយរងគ្រោះដោយសារគ្រាប់កាំភ្លើង បាញ់ទម្លុះបំពង់កនាងត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម និងបន្តទៅសង្គ្រោះនៅប្រទេសថៃរហូត មកដល់សព្វថ្ងៃ។ បើទោះបីជារួចរស់ជីវិត តែនាងប្រៀបបានទៅនឹងមនុស្សពិការដែល ត្រូវពឹងផ្អែកលើរទេះរុញដើម្បីផ្លាស់ទី ៕

so-5 so-7 so-4 so-3 so-6 so-1 so-2

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print