មនុស្ស៣នាក់របួសធ្ងន់និងស្រាលដោយសាររថយន្តបើកបុក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសរលាត់ដៃជើងខណៈពួកគេបានជិះម៉ូតូនិចមួយគ្រឿងដោយសារត្រូវបានយុវជនម្នាក់បើករថយន្ត​កាមរី​បត់មិនប្រយ័ន្នជ្រុលបុកនិងអូសជាង៣ម៉ែត្រ កាលពីវេលាម៉ោង ១០និង២៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

h1

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូ​មួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CS-1365 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានយុវជនម្នាក់បើករថយន្តកាមរី​មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AA-7080 បានធ្វើដំណើរស្របទិសគ្នាហើយ បត់ឆ្វេងមិនបានប្រុងប្រយ័ត្ន ក្នុងបំណងបត់​ទៅតាមផ្លូវលេខ៥១ទៅត្បូង ដោយមិនបានប្រើភ្លើងស៊ីញ៉ូ ក៏ជ្រុលបុកម៉ូតូចំពីចំហៀងពេញទំហឹងហើយអូសជាង​៣ម៉ែត្របណ្តាលឲ្យរងរបួសស្រាល សំណាងល្អមិនមានរងគ្រោះដល់អាយុជីវិត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយ​ភាគីខាងម្ចាស់រថយន្តបានព្រមចេញថ្លៃព្យាបាលទៅលើភាកីខាងម្ចាស់ម៉ូតូចំនួន៣០ដុល្លារដើម្បីបញ្ចប់រឿងដោយ​មិនរំខានដល់សមត្ថកិច្ច ៕

h2

h3

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print